ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​នាយករង​វិទ្យាល័យ​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ត្រូវជា​ប្អូន​បាន​រងរ​បួ​ស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ត្រូវជា​ប្អូន​បាន​រងរ​បួ​ស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ជិត​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ (​ក្បែរ​ផ្ទះ​ក្មេង​រង​គ្រោះ​) ស្ថិត​ក្ន​ង​ភូមិ​វាល​មាស ឃុំ​វាល​រេញ ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​ត្រូវ​គេ​ស្គាល់​ថា​ជា​កូន​នាយករង​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ ហើយ​នៅ​មុន​ពេល​កើតហេតុ គឺ​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ជាមួយ​ម្តាយ ក៏​ត្រូវ​រថយន្ត​ធុន​ធំ​កៀរ​ក្នុង​ទិស​ដៅ​ស្របគ្នា ធ្វើ​អោយ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​អង្គុយ​ពីក្រោយ​ធ្លាក់​ចូល​ក្រោម​កង់​រថយន្ត បណ្តាល​ឱ្យ​កិន​ស្លាប់​តែ​ម្តង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ