ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​រយៈពេល​11​ខែ​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា គិត​ត្រឹម​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​ទំនិញ​កម្ពុជា តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១០.៣៦០​លាន​ដុល្លា​អា​មេ​រិ​ក ជា​កំណើន​ល្អ​ប្រសើរ​មួយ ខណៈ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​៩.៥៦០​លាន​ដុល្លា​អា​មេ​រិ​ក​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា គិត​ត្រឹម​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​ទំនិញ​កម្ពុជា តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១០.៣៦០​លាន​ដុល្លា​អា​មេ​រិ​ក ជា​កំណើន​ល្អ​ប្រសើរ​មួយ ខណៈ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​៩.៥៦០​លាន​ដុល្លា​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

មាន​ប្រសាសន៍​ប្រាប់​ថ្នាក់ដឹកនាំ​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា​កាល​ពេល​ថ្មី​ៗ​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ផលិតផល​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​នាំ​ចេញ រួម​មាន ៖ កង់​, ស្បែង​ជើង​, កាបូប​, សម្លៀក​បំពាក់​, គ្រាប់​ធញ្ញជាតិ​, ផលិតផល​ជលផល​, ជ័រកៅស៊ូ​, ឈើ​កែ​ច្នៃ​, គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​, ស្រូវ​, អង្ករ​, ពោត និង​ដំឡូង​មី​ជាដើម គឺ​ត្រូវ​បាន​កម្ពុជា​ផលិត​នាំ​ចេញ និង​កំពុង​មាន​តម្រូវ កើនឡើង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ។

លោក​រដ្ឋមន្ត្រី​ថា ៖« ផលិតផល​ដែល​ខ្មែរ​បាន​នាំ​ចេញ​នោះ ភាគច្រើន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កា​ណា​ដា ជប៉ុន ចិន និង​ទីផ្សារ​នៅ​តំបន់​អាស៊ាន »​។ លោក​បញ្ជាក់​ថា ៖« នៅ​ថ្ងៃ​ខាង​មុខ ក្រសួង​នឹង​បន្ត​ស្នើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) បន្ត​ការ​ផ្តល់ និង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​មក​កម្ពុជា​ទៅ​លក្ខខណ្ឌ និង​អត្ថប្រយោជន៍​នានា​ដែល​WTO ផ្តល់​មក​ឲ្យ​កម្ពុជា »​។

លោក សុខ សុ​ភក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ថា យោង​តាម​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា តាំងពី​ពេល​ចូល​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ប្រមាណ​៩៧%​សម្រាប់​ទំនិញ​នាំ​ចូល​ទៅ​កាន់​បណ្ដា​ប្រទេស​នានា​នៅ​ពិភពលោក ។ ប៉ុន្តែ​បន្ទាប់​ពី​ចូលរួម​សន្និសីទ WTO នៅ​ក្រុង​ហុងកុង​ឆ្នាំ​២០០៥ មក​ដល់​ពេល​នេះ នៅ​មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​WTO ដូច​គ្នា នៅ​មិន​ទាន់​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ឲ្យ​មក​កម្ពុជា​នៅឡើយ​ទេ ។

លោក​បន្ត​ថា ៖« កម្ពុជា​បាន​និង​កំពុង​រៀបចំ​ច្បាប់​ជា​ច្រើន​ទៀត តាម​សំណើ​របស់ WTO និង​ការ​បង្កើត​តុលា​ពាណិជ្ជកម្ម​នៅ​ក្នុងស្រុក ពិសេស​យើង​កំពុង​ជំរុញ​ឲ្យ WTO ពិនិត្យ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ការ​ផលិត​នាំ​ចេញ​ឲ្យ​កើនឡើង​ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ