ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​មូលដ្ឋាន​អប់រំ​ក្នុង​សហគមន៍ ដើម្បី​ផ្តល់​ឱកាស​ចូលរួម​ក្នុង​កិច្ច​សង្គម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កំណត់​គោលដៅ​ឲ្យ​ក្រសួង​ស្ថាប័ន​ផ្តល់​លទ្ធភាព​ការងារ​ដល់​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​សម្រេចចិត្ត​ឲ្យ​ចប់​ត្រឹម ឆ្នាំ​២០២០ នោះ​រាជរដ្ឋាភិបាល​ក៏​បាន​កំណត់ ពង្រឹង​មូលដ្ឋាន​ក្នុង​ការ​អប់រំ​តាម​សហគមន៍​ផង​ដែរ ។ លោក ងួ​ន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កំណត់​គោលដៅ​ឲ្យ​ក្រសួង​ស្ថាប័ន​ផ្តល់​លទ្ធភាព​ការងារ​ដល់​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​សម្រេចចិត្ត​ឲ្យ​ចប់​ត្រឹម ឆ្នាំ​២០២០ នោះ​រាជរដ្ឋាភិបាល​ក៏​បាន​កំណត់ ពង្រឹង​មូលដ្ឋាន​ក្នុង​ការ​អប់រំ​តាម​សហគមន៍​ផង​ដែរ ។

លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​បាន​លើក​ឡើង​គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល គឺ​ការ​ពង្រឹង​មូលដ្ឋាន​អប់រំ​ក្នុង​សហគមន៍ ដើម្បី​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម​សេដ្ឋកិច្ច​ឈរ​លើ​មូលដ្ឋាន​ចំណេះដឹង​សមត្ថភាព និង​ជំនាញ ។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​ពេល​ដែល​លោក​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា​មួយ​ខ្នង​៦ បន្ទប់ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០០​នាក់ មក​ពី​៤​ឃុំ​មាន​ឃុំ​ក្រ​វ៉ា ឃុំ​ចើ​ង​ដឹង ឃុំ​គគីរ និង​ឃុំ​បាក់​ស្នា ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន សែន ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ។

លោក​បាន​បន្ត​ថា សាលារៀន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សហគមន៍ ហើយ​បើ​សហគមន៍​មាន​អ្នកចេះ​ដឹង​ច្រើន គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍន៍​សហគមន៍ ។ លោក​បាន​បន្ត​ទៀត​ថា មាន​សាលារៀន​ល្អ គឺ​អាច​ឱ្យ​យើង​ដោះស្រាយ​បាន​មួយ​ចំណែក​នូវ​ភាព​គ្រោះថ្នាក់​នៃ​អវិជ្ជា ។ មាន​សាលារៀន​ល្អ​មាតាបិតា​ទាំងឡាយ​នឹង​មានការ​លើកទឹកចិត្ត​ក្នុង​កា​រប​ញ្ជួ​ន​បុត្រ​ធីតា​របស់​ខ្លួន​ឱ្យ​ចូល​រៀន​បាន​គ្រប់​ៗ​គ្នា ។

លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​គូសបញ្ជាក់​ថា ក្នុង​យុគសម័យ​អភិវឌ្ឍន៍​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដោយ​ឲ្យ​សាលារៀន​ឱ្យមក នៅ​ជិត​សហគមន៍​តាម​មូលដ្ឋាន ដើម្បី​កាត់​បន្ថយ​នូវ​អន​ក្ខ​រៈ​ជន គឺ​ភាព​មិន​ចេះអក្សរ​ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល ។ លោក​បាន​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ និង​សន្តិភាព​មិន​ចំណុះ​ឲ្យ​រដ្ឋ​ណាមួយ​ឡើង​កត្តា​ទាំងនេះ​ហើយ នាំ​អោយ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​យ៉ាង​ច្បាស់លាស់ និង​យ៉ាង​ឆាប់រហ័ស​ទន្ទឹង​នឹង​នេះ​យើង​ត្រូវការ​ទុន​មនុស្ស​ប្រកបដោយ​ផ្លែផ្កា និង​គុណភាព​ជា​ការ ចាំបាច់ ។

ហើយ​ក្នុង​តំណាក់កាល​សន្តិភាព​យើង​ត្រូវការ​អភិវឌ្ឍ​កត្តា​៤ ៖ ទុន​មនុស្ស​ប្រកបដោយ​ចំណេះដឹង​ទឹក ផ្លូវ ភ្លើង ។ ជាមួយ​គ្នា​នោះ​ដែរ លោក​អនុប្រធាន​ទី១ បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ពង្រឹង​នូវ​សមត្ថភាព​គ្រូបង្រៀន ការ​ផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការ​បង្កើត​បណ្ណាល័យ​ការ​ផ្តល់​សៀវភៅ​សិក្សា​ដោយ​ឥត​គិតថ្លៃ​ការ​កែ​លំអរ​កម្ម​វិ ធី​សិក្សា​ជាដើម ។

ជា​ពិសេស​ការ​បង្កើន​ប្រាក់ខែ និង​ប្រាក់​បំណាច់​របស់​គ្រូបង្រៀន​ជា​បណ្តើរ​ៗ​ទៅ​តាម​លទ្ធភាព​នៃ​កំណើន​ថវិកាជាតិ និង​ការ​បំពាក់​សម្ភារ​ចាំបាច់​នានា​ដល់​សាលារៀន ដើម្បី​ធានា​ផ្តល់​ជូន​ដល់​គ្រូបង្រៀន និង​សាលារៀន​នូវ​មធ្យោបាយ និង​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ ។ លើស​ពី​នេះ​ទៅ​ទៀត​សម្រាប់​ការ​កាត់​បន្ថយ​ចំណាយ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​របស់​មាតាបិតា​សិស្ស​ទៅ​លើ​ការ​សិក្សា​របស់​បុត្រ​ធីតា​ដែល​ជា​ឧបសគ្គ​យ៉ាង​ធំ​ដែល​រារាំង​មិន​ឱ្យ​សិស្ស​ក្រីក្រ​រៀន​បាន​វែង​ឆ្ងាយ ។

លោក​អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ថ្លៃ​ង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ថវិកា​រួមចំណែក​សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​៦​បន្ទប់ ដែល​ចាប់ផ្តើម​សាងសង់​ក្នុងថ្ងៃនេះ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ លោក​បាន​ឧ​បត្ត​ម្ភ​ប្រជាជន​ចំនួន​២០០០​នាក់ ក្នុង​មួយ​នាក់​ទទួល​បាន​សា​រ៉ុ​ង​ចំនួន ១ ។

សូម​ជម្រាប​ថា មុន​នឹង​ឈាន​ដល់​ការដ្ឋាន​សាងសង់​អគារសិក្សា​នេះ លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​ធ្វើបុណ្យ​ផ្កា​សាមគ្គី​មួយ ដើម្បី​ប្រមូល​ថវិកា​មក​សាង​សង់សាលា នេះ​កាលពី ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ​២០១៨​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ