ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្តី ទាំងប្រពន្ធ​ដេកលក់​ក្នុង​រថយន្ត​…អស់​ជាង​២​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជា​ប្រពន្ធ និង​​ប្តី​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ខ្លាំង​ពេក បើករថយន្ត​ទៅ​ផ្ទះ​មិន​រួច ក៏​ដេក​លក់​តាម​ផ្លូវទាំង២នាក់ ហើយ​ត្រូវ​ជនសង្ស័យ​លួច​វះ​ហោប៉ៅ​យក​លុយ​អស់​ជាង​២​ពាន់​ដុល្លារ លុះ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដោះ​យក​ខ្សែ​កមួយ​ខ្សែ ស្រាប់តែ​បុរសជា​​ជនជាតិ​ចិន​នោះ​ភ្ញាក់​ដឹងខ្លួន​ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជា​ប្រពន្ធ និង​​ប្តី​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ខ្លាំង​ពេក បើករថយន្ត​ទៅ​ផ្ទះ​មិន​រួច ក៏​ដេក​លក់​តាម​ផ្លូវទាំង២នាក់ ហើយ​ត្រូវ​ជនសង្ស័យ​លួច​វះ​ហោប៉ៅ​យក​លុយ​អស់​ជាង​២​ពាន់​ដុល្លារ លុះ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដោះ​យក​ខ្សែ​កមួយ​ខ្សែ ស្រាប់តែ​បុរសជា​​ជនជាតិ​ចិន​នោះ​ភ្ញាក់​ដឹងខ្លួន​ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​តែ​ម្តង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រពន្ធ​របស់​បុរស​រង​គ្រោះ​ជាជនជាតិ​ចិន​ខាងលើ​ឈ្មោះ លី ហួរ អាយុ​២៨​ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន ស្នាក់​នៅផ្ទះ​ជួល​៣​កន្លែង ទី​១​នៅ ម្តុំ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ទី​២-​នៅ​ម្តុំ​ផ្សារ​ថ្មី និង​៣-​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ។ ចំណែក​សំភារៈ​ដែល​បាត់បង់​រួម​មាន​កាបូប​លុយ​សរុប​ជាង​២​ពាន់​ដុល្លារ ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​៥​ជី អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និង​លិខិតឆ្លងដែន ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្តី​បាន​ផឹកស៊ី​នៅ​ខារ៉ាអូខេ ម៉ូ​ឌែ​ល ស៊ី​ធី នៅ​ម្ដុំ​ផ្លូវជាតិ​លេខ​៣ បន្ទាប់​មក​ពួក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ផ្សារ​ថ្មី តែ​ដោយសារ​ប្តី​របស់​គាត់​ដែល​ជា​ជនជាតិ​ចិន​ខាងលើ​ស្រវឹង​ខ្លាំង​ពេក​បាន​បើកបរ​រថយន្ដ​​ម៉ាក​ស៊ី​អវី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៩២៥៧ ទៅ​មុខ​មិន​រួច ក៏​សុំ​ប្រពន្ធ​ឈប់​សំរាក​មួយសន្ទុះ​សិន ហើយពួក​​គាត​់​ក៏​បាន​ដេកលក់​ក្នុង​រថយន្ត​ទាំង​២នាក់តែម្តង​ ។

ប្រភពព័ត៌មាន​ដដែលបាន​បន្ត​ថា ពេលគាត់ និង​ប្តីជាជនជាតិចិន​ដេកលក់ ក៏​​ស្រាប់តែ​មាន​ជនសង្ស័យ​បាន​វះ​ហោប៉ៅ​ខោ​ប្តី​របស់​គាត់​យក​លុយ​អស់​ជាង​២​ពាន់​ដុល្លារ លុះ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដោះ​ខ្សែ​ក
រប​ស់បុរសជន​ជាតិចិន​នោះ ធ្វើ​ឱ្យ​បុរស​ជនជាតិ​ចិន​នោះ​ភ្ញាក់​ដឹងខ្លួន បន្ទាប់​មក​ជនសង្ស័យ​បាន​រត់​ឆ្លងផ្លូវ ហើយ​គេចខ្លួន​ចូល​ភូមិ​កើតហេតុ​បាត់​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ហើយ​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​មិន​ទាន់​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ រង់ចាំ​ថ្ងៃស្អែក​ទើប​ដាក់​ពាក្យបណ្ដឹង​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ