ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សុខ​ក្នុង​ជីវិត​ព្រោះ​ប្រព្រឹត្ត​តាម​ពុទ្ធោវាទ​២​ប្រការ

5 ឆ្នាំ មុន

ពុទ្ធឱវាទ​ជា​ត្រីវិស័យ​នាំ​ដំណើរ​អ្នក​ប្រតិបត្តិ​ទៅ​រក​សុខ​សន្តិភាព​ដ៏​ឧត្តម​នៅ​ក្នុង​ជីវិត បើ​បុគ្គល​ធ្វើ​តាម​ការ​ចង្អុលបង្ហាញ​របស់​ព្រះពុទ្ធ នឹង​បាន​សុខសួស្តី​ជាក់​ជា​ពុំខាន ។ ខាងក្រោម​នេះ​ជា​ទិស​ដៅ​ពុទ្ធោវាទ​ពីរ​យ៉ាង បុគ្គល​ណា​ធ្វើ​តាម​បាន បុគ្គល​នោះ​នឹង​បាន​ជោគជ័យ​ក្នុង​ជីវិត​គឺៈ ១-​ប​ណ្ឌិ​តាន​ញ្ច សេវនា សេពគប់​បណ្ឌិត…

ពុទ្ធឱវាទ​ជា​ត្រីវិស័យ​នាំ​ដំណើរ​អ្នក​ប្រតិបត្តិ​ទៅ​រក​សុខ​សន្តិភាព​ដ៏​ឧត្តម​នៅ​ក្នុង​ជីវិត បើ​បុគ្គល​ធ្វើ​តាម​ការ​ចង្អុលបង្ហាញ​របស់​ព្រះពុទ្ធ នឹង​បាន​សុខសួស្តី​ជាក់​ជា​ពុំខាន ។ ខាងក្រោម​នេះ​ជា​ទិស​ដៅ​ពុទ្ធោវាទ​ពីរ​យ៉ាង បុគ្គល​ណា​ធ្វើ​តាម​បាន បុគ្គល​នោះ​នឹង​បាន​ជោគជ័យ​ក្នុង​ជីវិត​គឺៈ

១-​ប​ណ្ឌិ​តាន​ញ្ច សេវនា សេពគប់​បណ្ឌិត ឬ​សេពគប់​មិត្ត​ណា​ជា​អ្នកមាន​សីលធម៌ មាន​ប្រយោជន៍​ជាទី​ពឹង​ពុំនាក់ ជា​មិត្ត​នាំ​មក​នូវ​សេចក្តីចម្រើន​ដល់​គ្រួសារ មិនមែន​ជា​មិត្ត​ប្លម មិត្ត​ពាល​ជើងកាង អាវ៉ាសែ​នោះ​ឡើយ ។

អ្នកមាន​សីល បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា យើង​ត្រូវ​ចូល​ទៅ​សាកសួរ សំណេះសំណាល​ជាមួយ​អ្នក​ទាំងនោះ ទោះជា​គេ​វ័យក្មេង​ក៏​ដោយ ចាស់​ក៏​ដោយ យើង​ត្រូវ​ដឹង​ថា អ្នក​ទាំងនោះ​ហើយ​ជា​កល្យាណមិត្ត​ដ៏​ប្រសើរ​របស់​យើង ។

២-​សមជីវិតា ចិញ្ចឹមជីវិត​ស្មើ គឺ​យើង​ត្រូវ​ស្គាល់​ការ​វិនាស​ទៅ​នៃ​ទ្រព្យ​ដោយហេតុ​នេះ ការ​ចម្រើន​ទ្រព្យ​ដោយហេតុ​នោះ ហើយ​ចេះ​បរិភោគ​មិន​ត្បិតត្បៀត​ពេក មិន​ខ្ជះខ្ជាយ​ពេក គួរ​បរិភោគ​ឲ្យ​សម​ល្មម​នឹង​ភោគៈ​ដែល​ខ្លួន​មាន មិនមែន​ខ្លួន​ជា​អ្នកមាន​គ្រាន់បើ​ដែរ តែ​ទៅ​ហូប​របស់​សៅហ្មង​មិន​ឆ្ងាញ់​ពិសា​ដូច​ជា​រិះថាំ​ពេក​ហើយ មើល​តែ​មិន​មាន​លុយ​ទិញ​ហូប ការ​រឹតត្បិត​ពេក​នឹង​នាំ​ឱ្យ​ជីវិត​អាប់រស្មី ។

តែបើ​ខ្លួន​ជា​អ្នក​ទ័លក្រ ហើយ​ស្រាប់តែ​ចំណាយ​ហួសប្រមាណ​ដូច​ភាសិត​ថា ស៊ី​ដូច​មុ​ស ជុះ​ដូច​ដំរី​នោះ​ក៏​មិន​ត្រូវ​ដែរ ។ កាលបើ​លុយកាក់​មាន​ដោយ​ខំប្រឹង​រកស៊ី​អស់កម្លាំង​ល្ហិតល្ហៃ​ទាំងថ្ងៃទាំងយប់ ហើយ​មាន​លុយកាក់​ល្មម​គ្រាន់បើ​ដែរ ហើយ​យើង​មិន​ហ៊ាន​ហូប​ចុក​ទៀត អ្នកប្រាជ្ញ​លោក​ឲ្យ​ឈ្មោះ​ថា អ្នក​កំណាញ់ក្រៅតម្រា មាន​ប៉ុណ្ណា​ក៏​នៅ​តែ​ក្រ ។

អ្នកប្រាជ្ញ​លោក​ពោល​ថា ទោះ​មានទ្រព្យ​ប៉ុណ្ណា បើ​ក្នុង​ចិត្ត​យើង​មិន​ចេះ​គ្រប់គ្រាន់​ទេ នៅ​តែ​ខ្វះ​រហូត ឈ្មោះ​ថា ជន​នោះ​នៅ​តែ​ក្រ​រហាម​ដដែល ។