ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចិនគាត់​​បើកឡានក្នុងស្រុកខ្មែរ​… ញាក់សាច់ហ្មង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​ម៉ាករ៉ង់រ៉ូវែ​មួយគ្រឿង បាន​បោះពួយ​ទៅ​បុក​គូទ​រថយន្ត​ម៉ាកហាយឡិនឌ័រ​មួយ​គ្រឿង​ពី​ក្រោយ និង​ជ្រុក​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ក្រោយមក​ក៏ឃើញ​​បុរស​និង​ស្ត្រីជន​ជាតិចិន​​ពីរ​នាក់​​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ ។ ​ហេតុការណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង៥…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​ម៉ាករ៉ង់រ៉ូវែ​មួយគ្រឿង បាន​បោះពួយ​ទៅ​បុក​គូទ​រថយន្ត​ម៉ាកហាយឡិនឌ័រ​មួយ​គ្រឿង​ពី​ក្រោយ និង​ជ្រុក​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ក្រោយមក​ក៏ឃើញ​​បុរស​និង​ស្ត្រីជន​ជាតិចិន​​ពីរ​នាក់​​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ ។ ​ហេតុការណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២២ ​ធ្នូ នេះ ស្ថិត​នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​​ព្រះសុធារស កែង​ផ្លូវ​ព្រះ​សុរា​ម្រិ​ត
(​ខាងកើត​នាគ​បាញ់​ទឹក​) ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ។

សេចក្តីរាយការណ៍បន្តថា ភាគី​​រថយន្ត​​ម៉ាករ៉ង់រ៉ូវែ​ មានពណ៌​​ខ្មៅ ​​ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-០៧៧៧ ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច ​ហៅ​រថយន្ត​មក​ស្ទូច​​​ដឹក​យក​ទៅ​រក្សា​ទុក ដើម្បីរង់ចាំការដោះស្រាយ​ ។ ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​នេះ ដែល​​អ្នកបើកជា​​ជនជាតិ​ចិន​ និង​រួមដំ​ណើរជាមួយ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​​ទៀត​ ។​ ​

​ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ឃើញ​ស្ត្រី​​​ចំណាស់​ម្នាក់​ ​បើករថយន្ត​ម៉ាក​ហាយឡិនឌ័រ ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២I-១៦៧៤មួយ​គ្រឿង​​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​កើតទៅ​
លិច​។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ភ្លើងស្តុប​ក៏​លោត​ឡើង​ពណ៌​​ក្រហម ហើយ​ស្ត្រី​​​រូប​នោះ ក៏​បាន ឈប់​ភ្លើង​ស្តុប ពេល​នោះ​​​ស្រាប់តែ​មាន​រថយន្ត​​​ចិន​​នោះ ​បោះពួយ​​មក​ក្នុង​ល្បឿន​យ៉ាង​លឿន​ ក៏​​បុក​គូទ​រថ​យន្ត​​ហាយឡិនឌ័រ​ពីក្រោយពេញទំហឹង​​តែ​ម្តង ​។ ​ភ្លាម​នោះ​ អ្នក​បើក​ក៏​បាន​បួង​ចង្កូត​ងាកទៅ​ខាងស្តាំ​ដៃ​ ទៅ​បុក​ផ្ទុប​នឹង​បង្គោល​ភ្លើង​មួយដើម​ក្បែរ​នោះ​ជា​ប់ បណ្តាល​​ឱ្យ​​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅ​នឹង​មួយ​កន្លែង ។ ​

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​​ក៏​​បាន​ប្រទះ​ឃើញ​ប័ណ្ណ​បើក​​មាន​ឈ្មោះ ផឹង ឈៀង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន​​នៅ​ក្នុង​រថយន្ត​ឡង់រ៉ូវែនោះ។ ដូច្នេះ អាចនឹងងាយស្រួល​រកម្ចាស់​រថយន្ត​នេះហើយ​។

អត្ថបទសរសេរ ដោយ