រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនារៀលរសៀលថ្ងៃទី២១ ធ្នូ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃសឲ្យនាំខ្លួនជនសង្ស័យឈ្មោះ រ៉ាត់ រ័ត្នមុនី ដែលត្រូវបានតុលាឃុំខ្លួនពាក់ព័ន្ធករណីបង្ហោះរឿង «រឿងម្តាយខ្ញុំលក់ខ្ញុំ» ដើម្បីធ្វើការសាកសួរបន្ថែមជុំវិញសំណុំរឿងនោះ ។
ក្រោយពីសាកសួរចប់ហើយចៅក្រមស៊ើបសួរបានអនុញ្ញាតិឲ្យអនុរក្សពន្ធនាគារនាំទៅឃុំខ្លួនបណ្តោះអាសន្នវិញ ។ ខណៈនោះដែរគេបានឃើញមានអ្នកស្រី ឡុង គីមហៀង ប្រពន្ធឈ្មោះ រ៉ាត់ រ័ត្នមុនី ព្រមទាំងក្រុមសហគមន៍ មកគាំទ្រប្រមាណ២០នាក់ ដឹកនាំដោយ អ៊ឹម ស្រីទូច, យាយ ម៉ា មី, ផាន់ ឈុនរ៉េត, ភោគ សុភីន និងកូនភ្លោះ (ជុំហួត,ជុំហួរ) សកម្មជនចលនាមាតាធម្មជាតិ ព្រមទាំងឈ្មោះ សួង សុភណ្ឌ ប្រធានគណបក្សអំណាចខ្មែរមកគាំទ្រឲ្យដោះលែង លោក រ៉ាត់ រ័ត្នមុនី ដែលបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញពីករណីផលិតខ្សែវីដេអូរឿង «ម្តាយខ្ញុំលក់ខ្ញុំ» ។
ករណីនេះសាលាដំបូងបានឲ្យក្រុមគ្រួសារចំនួន៥នាក់ចូលក្នុងសាលាដំបូងមានប្រពន្ធ កូននិងប្អូន ៕

ចែករំលែកព័តមាននេះ