ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដឹក​​ក្របី​ត្រូវម្ចាស់​ទាន់​ព្រួតគ្នាវាយ​រហូត​ដង្ហើម​ចង្រិត

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ បុរ​ស​ម្នាក់​​ត្រូវក្រុម​ម្ចាស់​​ក្របីព្រួត​វាយ​រហូត​​សល់ដង្ហើម​ចង្រិត​​ ខណៈ​កំពុង​ដឹក​ក្របី​​មួយក្បាល​ចេញពី​មុខ​ផ្ទះ​របស់​ម្ចាស់​នៅ​ភូមិ​គោក​តែក ឃុំចន្ទ្រា ​ស្រុក​ចន្ទ្រា ​កាលពីថ្ងៃទី២៥ មករា វេលាម៉ោង១០​យប់ ។ ជន​សង្ស័យ​​ឈ្មោះម៉ៅ ​ចាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានទីលំ​នៅ​ក្នុងភូមិ​គោកតែក ។ សមត្ថ​កិច្ច​​សុំ​មិន​បញ្ចេញ​ឈ្មោះប្រាប់​កោះ​សន្តិ​ភាព​​ថា ​ជន​សង្ស័យ​ផឹក​ស្រា​​ស្រវឹង​​ដេក​ដួល​​នៅ​​មុខ​ផ្ទះ​អ្នក​ភូមិ​ លុះ​ពេល​ដឹង​ខ្លួន​ក្រោក​ឡើង​​ដើរ

ខេត្ត​ស្វាយរៀង ៖ បុរ​ស​ម្នាក់​​ត្រូវក្រុម​ម្ចាស់​​ក្របីព្រួត​វាយ​រហូត​​សល់ដង្ហើម​ចង្រិត​​ ខណៈ​កំពុង​ដឹក​ក្របី​​មួយក្បាល​ចេញពី​មុខ​ផ្ទះ​របស់​ម្ចាស់​នៅ​ភូមិ​គោក​តែក ឃុំចន្ទ្រា ​ស្រុក​ចន្ទ្រា ​កាលពីថ្ងៃទី២៥ មករា វេលាម៉ោង១០​យប់ ។ ជន​សង្ស័យ​​ឈ្មោះម៉ៅ ​ចាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានទីលំ​នៅ​ក្នុងភូមិ​គោកតែក ។ សមត្ថ​កិច្ច​​សុំ​មិន​បញ្ចេញ​ឈ្មោះប្រាប់​កោះ​សន្តិ​ភាព​​ថា ​ជន​សង្ស័យ​ផឹក​ស្រា​​ស្រវឹង​​ដេក​ដួល​​នៅ​​មុខ​ផ្ទះ​អ្នក​ភូមិ​ លុះ​ពេល​ដឹង​ខ្លួន​ក្រោក​ឡើង​​ដើរ​​ត្រឡប់​ទៅ​ផ្ទះវិញ ចូល​លួច​ដឹកក្របី​អ្នក​ភូមិ​ដែល​ចង​នៅ​មុខផ្ទះ​ ។ ​​ស្រប​ពេលនោះ​ម្ចាស់​ក្របី​ពុំ​ទាន់​ដេកលក់​បាន​ឃើញ​​ក៏​ស្រែកឆោ​ឡោ ​ហើយ​​ត្រូវ​​​ប្រជា​ការ​ពារ​ព័ទ្ធ​​ចាប់​ជាប់​​ ។ ជន​នេះ​ត្រូវ​គេ​វាយ​មួយ​ព្រនង់​ចំ​ក្បាល​ពី​ក្រោយ ពីរ​ព្រនង់​ចំ​ក្បាលពី​មុខ និង​មួយ​​ព្រនង់​ទៀតចំ​ប្រអប់ដៃ​ឆ្វេងបាក់ឆ្អឹង ព្រម​ទាំង​ទាត់​​​ធាក់​​រហូត​សន្លប់​​ ។ ទំរាំ​ប៉ូលិស​​ប៉ុសិ៍្ត​​​រដ្ឋ​បាល​ ឃុំ​ចន្ទ្រា​ទៅ​ដល់ជននោះ​សល់ដង្ហើម​ចង្រិត​​ទៅហើយ ។

ដោយ​ឃើញ​ជន​សង្ស័យ​របួស​ក្បាល​ធ្ងន់​សមត្ថកិច្ច​​ហៅរថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជីភូ លុះ​ព្រឹកឡើង​កសាង​សំណុំ រឿង​បញ្ជូន​​ទៅកាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ និង​ត្រូវ​បាន​បញ្ជូន​​បន្តទៀតទៅ​តុលា​ការ​​ ។ តុលា​ការចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​​ តែដោយ​ជនសង្ស័យ​មានរបួស​ក្បាល​ធ្ងន់​​​ក៏​បញ្ជូន​ទៅកាន់​​មន្ទីរពេទ្យ​ខេត្ត​​ស្វាយ​រៀង​​ដើម្បី​ព្យា​បាល​សិន ។

ជន​សង្ស័យ​​ប្រាប់​កោះ​សន្តិ​ភាពថា នៅ​យប់​កើតហេតុ​​រូបគេ​ស្រវឹង​ ហើយដើរ​ចូល​ទៅ​​ជិត​ក្រោល​ក្របី​ ដើម្បី​អាំងភ្លើង​ ។ ខណៈ​នោះ ស្រាប់តែ​មាន​មនុស្ស​៤​នាក់​​ដើរ​ចូល​មក​​ និង​ទាញ​ព្រនង់វាយ​រូបគេ​​រហូត​សន្លប់​លែង​ដឹង​ខ្លួន ។ រូប​គេ​​មិន​បាន​ដឹក​ក្របី​របស់​អ្នកស្រុកទេ ។ ​​​អ្នក​ភូមិ​ម្នាក់​​​និយាយ​ថា ជនសង្ស័យ​​​​ជា​ជន​ប្រមឹក​​​ត្រូ​វ​ប្រពន្ធ​​​កូនបោះបង់ចោល​​ហើយទៅ​រស់​នៅជា​មួយ​បង ។ ជន​នោះដើរ​មិនសូវ​ចូលផ្ទះ​ទេ ហើយ​អ្នក​ភូមិ​តែងតែ​ឱ្យ​ស្រា​ផឹក​ស្រវឹង​រាល់ថ្ងៃ ។ ពេលគេ​ផឹកស្រា​​ផ្ទះអ្នកណា ស្រវឹង​ដេក​នៅ​ផ្ទះ​អ្នកនោះ​​គឺ​ដេកនៅ​លើដី ​តែពុំ​ដែល​លួច​​ទ្រព្យ​​អ្នកណា​ទេ ។ លើក​ក្រោយនេះ ទំនង​ចូល​ផ្ទះ​គេនៅពេលយប់​​ ហើយក្រុម​ប្រជា​ការ​ពារ​យល់​ច្រឡំ​ថា ចោ​រក៏​ព្រួត​គ្នា​វាយ​តែម្តង ៕