ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ប្រចាំភូមិ​៤​នាក់​ ប្រើ​ដា.វ កាំបិ.តប៉័ងតោ​និង​ផ្គា.ក់ ចេញ​កា.ប់​ជន​រង​គ្រោះរបួ.ស​ដេរ​ជាង​៣០​​ថ្នេរ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកលេង​ប្រចាំ​ភូមិ​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ប្រដាប់​ទៅ​ដោយ​កាំបិត​ និង​ដាវ​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​កាត់មុខ បណ្ដាល​​ឲ្យ​រង​របួស​ដេរ​ចំនួន​៣៣ថ្នេរ​។

ជនសង្ស័យ​ទាំងអស់ខាងលើរួមមាន​ ​១-​ឈ្មោះ កេ​ត ជេ​ស្តា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤៥៤ ផ្លូវលំ ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​,២-​ឈ្មោះ អ៊ុ សុ​ផាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​ជ​ញ្ចូ​ន ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​,៣-​ឈ្មោះ សាត ម៉េ​ង​ហ៊ុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សែន​សុខ​២ សង្កាត់​ឃួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​៤-​ឈ្មោះ លី​ដា សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​ជ​ញ្ចូ​ន ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កល់ សុ​ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រាវជ្រាវ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា ឆ្នាំ ២០២៦​បន្ទាប់​ពី​បង្ក​ហិង្សា​ដែល​បាន​ប្រើ​កាំបិត​ផ្គាក់ ដាវ ដំបង ដេញ វាយ​កាប់​ទៅ​លើ​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​ ឆ្នាំ ២០២៦ បណ្តាល​ឲ្យ​របួស​បាតដៃ​សងខាង និង​ក្បាល ដេរ​សរុប​ចំនួន​៣៣​ថ្នេរ ។

​បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូត ម៉ូតូ​០២​គ្រឿង មួយ​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០២៥ ស្លាក​លេខ ភ្នំពេញ 1LT-3822 និង​ម៉ូតូ​ម៉ា​កនិច ពណ៌​ខៀវ ស៊េរី​​ឆ្នាំ​២០២៥ ស្លាក​លេខ ភ្នំពេញ 1LQ-2836 , ដាវ ០១​ដើម , កាំបិត ផ្គាក់​០១​ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់ ៕​