ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​ចុងភៅម្នាក់នាំ​ស្រី​ស្នេហ៍​មេម៉ាយ​កូន​២ ចូល​ផ្ទះសំណាក់ ស្លាប់​លើ​បង្គង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​ចុងភៅ​ម្នាក់ ​បាន​គាំងបេះដូង​ស្លាប់ បន្ទាប់​ពី​នាំ​ស្រី​ស្នេហ៍​មេម៉ាយ​កូន​២ ទៅ​ឡើងឋានសួគ៌ ​ក្នុងផ្ទះ​សំណាក់ «​ស្រែ​ល្អ​» ដែល​គេ​សង្ស័យ​ថា​ ស្លាប់​លើ​បង្គង​ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៨និង៣០​នាទី​ព្រឹកថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​២២ ផ្ទះសំណាក់​ស្រែ​ល្អ តាម​ផ្លូវ​កែវ​ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​។

បុរស​រូប​នោះ​ឈ្មោះ ស.ខ.គ.​​ឈ​ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ខ្សាច់ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។ ចំណែក​ស្រី​ស្នេហ៍ ឈ្មោះ ខ.ស​.ណ​ អាយុ ៤០​ឆ្នាំ ​។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ ​បាន​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់​ខាងលើ និង​បាន​រួម​ភេទ​។ ខណៈនោះ ស្រាប់តែ​ជន​រង​គ្រោះ​ មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​មិត្ត​ស្រី ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​មក​សង្គ្រោះ តែ​គ្រូពេទ្យ​ប្រាប់​ថា ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ រួច​ម្ចាស់ផ្ទះ​សំណាក់ ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទាក់ទង​ទៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ​ ។

តាម​ស្ត្រី​ម្នាក់ ​ដែល​ត្រូវជា​មិត្ត​ស្រី​របស់​បុរស​រូប​នោះ បានឱ្យ​សមត្ថកិច្ច​ដឹង​ថា ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ ហើយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជន​រង​គ្រោះ ​ជាង​មួយ​ឆ្នាំ​មក​ហើយ និង​តែងតែ​ណាត់គ្នា​ចូល​ផ្ទះសំណាក់​ ដើម្បី​រួម​ភេទ ​។

នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ណាត់គ្នា​ជួប​នៅផ្ទះ​សំណាក់​ នៅ​វេលា​ម៉ោង៧និង៣០​នាទី​ព្រឹក​។ នៅ​ព្រឹក​នោះ បន្ទាប់​ពី​ជួប​គ្នា បុរស​រូប​នោះ​ បាន​ងូតទឹក និង​ផឹក​កាហ្វេ​មួយ​កញ្ចប់ រួច​រួម​ភេទ​។ លុះ​ក្រោយមក ស្រាប់តែ​ជន​រង​គ្រោះ ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ថប់​ដើមទ្រូង ពិបាក​ដកដង្ហើម នាង​បាន​ធ្វើ​ចលនា​ ដើម្បី​សង្គ្រោះ និង​ទាក់ទង​ទៅ​បុគ្គលិក​ផ្ទះសំណាក់​ឱ្យ​ទាក់ទង​ហៅ​រថយន្ត​ដើម្បី​សង្គ្រោះ តែ​នៅ​ពេល​រថយន្ត​មក​ដល់ គ្រូពេទ្យ​បាន​ប្រាប់​ថា ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ ។

តាម​ព័ត៌មាន​ពី​កូនស្រី​ជន​រង​គ្រោះ ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​​ លើសឈាម​រយៈពេល​ប្រមាណ១០​ឆ្នាំ​មក​ហើយ និង​តែងតែ​លេបថ្នាំ​ជា​ប្រចាំ​។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នៅ​ពេល​ដែល​នាង​កំពុងធ្វើការ ស្រាប់តែ​មាន​គេ​ទូរ​សព្ទ​ប្រាប់​ថា ឪពុក​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់​ស្រែ​ល្អ​។ នៅ​ព្រឹក​នោះ នគរបាល​ជំនាញ និង​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ត្រួតពិនិត្យ​សព​ ។

តាម​ការ​ត្រួតពិនិត្យ លោក​វេជ្ជបណ្ឌិត ជាង រ៉េ​ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​គាំងបេះដូង អាច​បណ្ដាល​មក​ពី​ជំងឺលើសឈាម​ ៕