ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​អាយុ​13​ឆ្នាំ​ត្រូវ​ចរន្ត​អគ្គិសនី​ឆ្លងតាម​ម៉ាស៊ីន​ត្រជាក់​ឆក់​ស្លា.ប់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​បានស្លា.ប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដោយ​សារ​តែ​រូបគេ​ឡើង​ទៅ​លេង​នៅ​លើ​ដំបូល​ផ្ទះ ហើយ​ប៉ះ​ម៉ាស៊ីន​ត្រជាក់​ឆ្លង​ចរន្ត​អគ្គិសនី​ ក៏​បាន​ឆក់​បណ្តាល​ឱ្យ​ដេក​ដួល​នៅ​នឹង​កន្លែង​ និង​ត្រូវបាន​ក្រុម​គ្រួសារ​នាំ​ទៅ​​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ដែរ ប៉ុន្តែ​ដោយ​សារ​ធ្ងន់​ធ្ងរ​ពេក​ក៏​បាន​ស្លា.ប់​តែ​​ម្តង ។​ហេតុ​ការណ៍​នេះ​

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​បានស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដោយ​សារ​តែ​រូបគេ​ឡើង​ទៅ​លេង​នៅ​លើ​ដំបូល​ផ្ទះ ហើយ​ប៉ះ​ម៉ាស៊ីន​ត្រជាក់​ឆ្លង​ចរន្ត​អគ្គិសនី​ ក៏​បាន​ឆក់​បណ្តាល​ឱ្យ​ដេក​ដួល​នៅ​នឹង​កន្លែង​ និង​ត្រូវបាន​ក្រុម​គ្រួសារ​នាំ​ទៅ​​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ដែរ ប៉ុន្តែ​ដោយ​សារ​ធ្ងន់​ធ្ងរ​ពេក​ក៏​បាន​ស្លាប់​តែ​​ម្តង ។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទី​រ​សៀល​ថ្ងៃទី​៣​ កក្កដា​ នៅ​មុខ​បុរី​លឹម​ឈាង​ហាក់​ ស្ថិត​ក្នុងភូមិ​ម័ល​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ​។

ក្មេង​​ប្រុស​រងគ្រោះ​ឈ្មោះ វុទ្ធី ប៊ុនធឿន​ មាន​ស្រុក​កំណើត​នៅ​ឯ​អ្នក​លឿង​ ខេត្ត​ព្រៃវែង​ ប៉ុន្តែ​បាន​មក​ស្នាក់​នៅ​ជា​មួយ​បងប្អូន​នៅក​្នុងភូមិ​ខាង​លើ ។​ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹងថា​ នៅ​មុន​ពេល​កើត​ហេតុ​ ក្មេងប្រុស​រូប​នេះ​បាន​ឡើង​ទៅ​លេង​នៅ​លើ​ដំបូល​ផ្ទះ​ថ្ម ហើយ​នៅ​លើ​នោះ​មាន​ម៉ាស៊ីន​ត្រជាក់​មួយ​គ្រឿង​កំពុង​ឆ្លង​ភ្លើង​ពេញ​បន្ទុក ។​ ប៉ុន្តែ​ខណៈ​នោះ​ ក្មេង​ប្រុស​មិន​បានដឹង​ឡើយ ក៏​បាន​រត់​លេង​ជ្រុល​ទៅ​ប៉ះ​ម៉ាស៊ីន​ត្រជាក់​នោះ​ ក៏​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​បណ្តាល​ឱ្យ​ដេក​ដួល​នៅ​នឹង​កន្លែង​ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​  បន្ទាប់​មក​ក្រុម​គ្រួសារ​បាន​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់​ធ្ងរ​ពេក​ ក៏​បានស្លាប់​បាត់​បង់​ជិវិត​ទៅ ។​

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​កាន់​ទីនោះ​ដើម្បី​ពិនិត្យ​ជាក់​ស្តែង​ និង​កសាងសំណុំ​រឿង​ចាត់​ការតាម​ច្បាប់​ ហើយ​ម៉ាស៊ីន​ត្រជាក់​ដែល​មានឆ្លង​ចរន្ត​ភ្លើង​នោះ​មិន​មែនជា​របស់​បង​ប្អូន​ក្មេង​ប្រុស​នោះ​ទេ គឺ​ជា​របស់​អ្នក​ជិត​ខាង​ និង​មិន​ទាន់​ដឹង​ថា​សមត្ថ​កិច្ច​ចាត់​ការ​បែបណា​នៅ​ឡើយ​ទេ​ ៕​