ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្តាប់​តំណាង​ក្រុមហ៊ុន​ម្សៅដំឡូង​មី​ដ៏​ធំ​មួយ​នៅ​ខេត្តក្រចេះ​​​បន្តិច​មើល៍…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តំណាង​ក្រុមហ៊ុន​ម្សៅដំឡូង​មី​ដ៏​ធំ​មួយ​នៅ​ខេត្តក្រចេះអះអាង​ប្រាប់​អាជ្ញាធរមូលដ្ឋាន​ថា ក្រុមហ៊ុន​នឹង​ផ្អាក​ការ​ផលិត​ម្សៅ​ដំឡូង​មួយ​រយៈពេល រង់ចាំ​ការ​ជួល​ជុល​ប្រព័ន្ធកែ​ច្នៃ​កាក​សំណល់​ឲ្យ​រួចរាល់​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​ផ្លូវ​អារម្មណ៍​របស់​ពលរដ្ឋ ដោយសារ​តែ​ក្លិនស្អុយ​យ៉ាង​អសោចិ៍​នោះ ។ ការ​បញ្ជាក់​ពី​ជំហរ​របស់​ក្រុមហ៊ុន​ម្សៅដំឡូង​មី…

ខេត្តក្រចេះ ៖ តំណាង​ក្រុមហ៊ុន​ម្សៅដំឡូង​មី​ដ៏​ធំ​មួយ​នៅ​ខេត្តក្រចេះអះអាង​ប្រាប់​អាជ្ញាធរមូលដ្ឋាន​ថា ក្រុមហ៊ុន​នឹង​ផ្អាក​ការ​ផលិត​ម្សៅ​ដំឡូង​មួយ​រយៈពេល រង់ចាំ​ការ​ជួល​ជុល​ប្រព័ន្ធកែ​ច្នៃ​កាក​សំណល់​ឲ្យ​រួចរាល់​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​ផ្លូវ​អារម្មណ៍​របស់​ពលរដ្ឋ ដោយសារ​តែ​ក្លិនស្អុយ​យ៉ាង​អសោចិ៍​នោះ ។

ការ​បញ្ជាក់​ពី​ជំហរ​របស់​ក្រុមហ៊ុន​ម្សៅដំឡូង​មី ដែល​ជា​ក្រុមហ៊ុន​កូ​រេ​៉​ដ៏​ធំ​មួយ​ឈ្មោះ ស៊ី​ង សុង គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​កែ​ច្នៃ​ម្សៅដំឡូង​មី​ ហើយ​បង្ហូរ​កាក​សំណល់​ ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ​យ៉ាង​អសោចិ៍​ជះ​មក​លើ​ពលរដ្ឋ​នៅ​តំបន់​​ជុំវិញ​ក្រុង​ក្រចេះ និង​នៅ​ស្រុក​ចិត្រ​បុរី ។

ក្រុមហ៊ុន​ម្សៅដំឡូង​មី​ដ៏​ធំ​មួយ​នេះ មាន​ទីតាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុង​សង្កាត់​អូរ​ឫស្សីក្រុង​ក្រចេះ បាន​ចាប់ផ្តើម​ដំណើរការ​ផលិត​ម្សៅដំឡូង​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ដំណើរការ​មក សក្តា​នុពល​លើ​វិស័យ​ដំឡូង​មី​ក៏​កាន់តែ​រីក​ធំ​ឡើង ដោយសារ​ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ដំឡូង​មី​ពី​ពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់ ។

អាជ្ញាធរ​មូលដ្ឋាន ក្នុង​សង្កាត់​អូរ​ឫស្សីបានឲ្យ​ដឹង​ថា កាក​សំណល់​ដំឡូង​មី​របស់​ក្រុមហ៊ុន ត្រូវ​បាន​បង្ហូរ​ចេញ​ដោយ​គ្មាន​អាង​ស្តុក បណ្តាល​ឲ្យ​មាន​ក្លិនស្អុយ​អសោចិ៍​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍របស់​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តំបន់​ជំ​ុ​វិញ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​កាក​សំណល់​បង្ហូរ​ចូល​ក្នុង​ទឹក​ព្រែក និង​អូរ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ ក៏​ដូច​ជា​សត្វពាហនៈ ។

មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក កាក​សំណល់​របស់​ក្រុមហ៊ុន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ ពិសេស​គឺ​ការ​ជះក្លិន​ស្អុយ​ដែលពលរដ្ឋ​តែងតែ​ប្តឹង​មក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ស្រុក​និង​ក្រុង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ជា​ញឹកញាប់ និង​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​កែសម្រួល​ប្រព័ន្ធ​លូ​បង្ហូរ​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់ ។

ចៅសង្កាត់​អូរ​ឫស្សី លោក ឈឺ​ន រឹទ្ធ បានថ្លែង​ថា តំណាង​ក្រុមហ៊ុន​បាន​ជួប​ពិគ្រោះជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ដោយ​អះអាង​មក​កាន់​អាជ្ញាធរ​ថា ក្រុមហ៊ុន​នឹង​បញ្ឈប់​សកម្មភាព​ផលិត​ម្សៅដំឡូង​មី​មួយ​រយៈពេល ចាប់ពី​ថ្ងៃ​ទី​១៩ ខែធ្នូ​តទៅ ដោយ​រង់ចាំ​ជួសជុល​កែ​ច្នៃ​ប្រព័ន្ធបង្ហូរ​កាក​សំណល់​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ទើប​ចាប់ផ្តើម​ដំណើរការ​សា​ជា​ថ្មី ។

លោក​ចៅសង្កាត់​បញ្ជាក់​ថា ក្រុមហ៊ុន​ម្សៅដំឡូង​មីនេះ​ជួយ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ក្នុង​មូល​ដ្នា​ន​បាន​ច្រើន ដូច​ជា​ការ​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ និង​ការ​បញ្ជា​ទិញ​ដំឡូង​មី​ពី​ពលរដ្ឋ​ក្នុង​តម្លៃ​ថ្លៃ ហើយ​ក្រុមហ៊ុន​តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លើ​ជំហរ​ដោះស្រាយ​ពី​បញ្ហា​ចន្លោះ​ប្រហោង​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ