ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួនាទី​របស់​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និង​ឆ្មប​មាន​សារៈសំខាន់​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​តួនាទី​របស់​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​ និង​ឆ្មប​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើការ​ថែទាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​និង​ឆ្មប​ជា​សហការី​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​គ្រូពេទ្យ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ពី​ស្ថានភាព​អ្នកជម្ងឺ​និង​ផ្តល់​ការ​ថែទាំ​សម​ស្រប​ដល់​អ្នកជម្ងឺ​នៅ​គ្រប់​កាលៈទេសៈ​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​សាស្ត្រ​ចា​រ្យ​គង់ សន្យា អគ្គនាយករង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថ្លែង​ក្នុង​ពិធី​បើក​ទិវា​វិទ្យាសាស្ត្រ​ថែទាំ​គិលានុបដ្ឋាក…

រាជធានី​ភ្នំពេញ ៖ «​តួនាទី​របស់​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​ និង​ឆ្មប​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើការ​ថែទាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​និង​ឆ្មប​ជា​សហការី​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​គ្រូពេទ្យ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ពី​ស្ថានភាព​អ្នកជម្ងឺ​និង​ផ្តល់​ការ​ថែទាំ​សម​ស្រប​ដល់​អ្នកជម្ងឺ​នៅ​គ្រប់​កាលៈទេសៈ​»​។

នេះ​ជា​ការ​ថ្លែង​របស់​លោក​សាស្ត្រ​ចា​រ្យ​គង់ សន្យា អគ្គនាយករង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថ្លែង​ក្នុង​ពិធី​បើក​ទិវា​វិទ្យាសាស្ត្រ​ថែទាំ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​និង​ឆ្មប ដែល​រៀបចំ​នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​
ម៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ។

លោក​អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ថ្លែង​ទៀត​ថា សេវា​ថែទាំ​របស់​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និង​ឆ្មប គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ។

សេវា​ថែទាំ​ទាំងនោះ​រួម​មាន ការ​ថែទាំ​ផ្ទាល់​ដល់​អ្នកជម្ងឺ ការ​លើកកម្ពស់​សុខភាព ការ​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ ការ​ស្តារ​នីតិសម្បទា ការ​លើកកម្ពស់​គុណភាព​នៃ​ការ​ថែទាំ ការ​ថែទាំ​អ្នកជម្ងឺ​ដំណាក់កាល​ចុង​ក្រោយ ការ​លើកកម្ពស់​វិជ្ជាជីវៈ​តាម​រយៈ​ការ​បណ្តុះបណ្តាល​បន្ត​ការ​ស្រាវជ្រាវ​ដើម្បី​កែ​លម្អ​ចំណុចខ្សោយ​នៃ​ការ​ថែទាំ ការ​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ​ផែនការ ឬ​គោលនយោបាយ​ថែទាំ​សុខភាព​និង​សេវា​ថែទាំ​សំខាន់​ៗ​ដទៃ​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ