ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ផ្ញើ​ថ្នាំ​ញៀន​យ៉ាង​សន្ធឹក​នេះ តាម​ប្រៃសណីយ៍

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តឲ្យ​ដឹង​ថា កាល ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បានបង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​រក្សា​ទុក​គ្រឿងញៀន​១​ករណី ​ដែល​ផ្ញើ​តាម​រយៈ​បញ្ញើ​ប្រៃសណីយ៍​ខេត្ត…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តឲ្យ​ដឹង​ថា កាល
ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បានបង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​រក្សា​ទុក​គ្រឿងញៀន​១​ករណី ​ដែល​ផ្ញើ​តាម​រយៈ​បញ្ញើ​ប្រៃសណីយ៍​ខេត្ត ។

លោក​វរសេនីយ៍ឯក គង់ សុ​ខន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ដំបូង​ជា​ស្ត្រី​២​នាក់ ក្នុង​នោះ​ជនបរទេស​ម្នាក់​និង​ខ្មែរ​ម្នាក់ ដែល​មានឈ្មោះ Gayazova Anjela អាយុ​២៩ ឆ្នាំ ជនជាតិ​អ៊ូ​ស្បេ​គី​ស្ថាន កាន់​លិខិត ឆ្លងដែន​លេខ​AA១៦២២០២ ស្នាក់​នៅ​ភូមិ​ដូន​តោក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត និង​ឈ្មោះ មុំ សុធា អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

ចំពោះ​វត្ថុ​តាង​ដកហូត​បាន​មាន កេស​ក្រដាស​១​កេស ដែល​មុខសញ្ញា​បាន​ទៅ​ទទួល​នៅរ​ប្រៃសណីយ៍​ខេត្ត ក្នុង​កេស​នោះ​មាន ថ្នាំ​ញៀន​ប្រភេទ​អុ​ិ​ច​ស្តា​ស៊ី​១.៥០៣​គ្រាប់ និង​ទឹក​ថ្នាំ​សង្ស័យ​ជា​ប្រភេទ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ ។ក្រោយ​ពេល​ឃាត់​មុខសញ្ញា​ខាងលើ​នេះ សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​បុរស​ជា​ប្តី​ឈ្មោះ Tasdelen Onder អាយុ​៣៧​ឆ្នាំ និង​បន្ត​ដកហូត​វត្ថុ​តាង​នៅ​២​កន្លែង​ផ្សេង​គ្នា ដែល ៖

១-​ផ្ទះ​ជួល​នៅ​ភូមិ​ដូន​តោក សង្កាត់​ត្រើយកោះ ក្រុង​កំពត ដកហូត​វត្ថុ​តាង​មាន កញ្ឆា​ក្រៀម​១​កញ្ចប់ ២-​លិខិតឆ្លងដែន​ឈ្មោះ​Gayazova Anjela​មួយ​ច្បាប់ ៣-​សៀវភៅ​ការងារ​ជនបរទេស​ឈ្មោះ Gayazova Anjela ចំនួន​២​ក្បាល កុំ​ព្យួរ​ទ័​រ​យួរដៃ​១​គ្រឿង ឧបករណ៍​និង​ធាតុ​ផ្សំ​សម្រាប់​ជក់​ស៊ី​សា
​ចំនួន​៧​កេស​ធំ​និង​២​កេស​តូច និង​ម្សៅ​ពណ៌​ស​ស្អិត​១​កេស ។

២-​ហាង​ជួល​ស្ថិត​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដកហូត​បាន​វត្ថុ​តាង​មានគ្រាប់​ថ្នាំ​សង្ស័យ​ជា​ប្រភេទ​ថ្នាំ​ញៀន​អិ​ច​ស្តា​ស៊ី៣៤៩​គ្រាប់​(​ពណ៌​ខៀវ​២៨​គ្រាប់ ពណ៌​ផ្កាឈូក៩៤​គ្រាប់ ពណ៌​ទឹកមាស​៤៧​គ្រាប់ ពណ៌​ក្រហម១៨០​គ្រាប់​) ម្សៅ​ថ្នាំ​សង្ស័យ​ជា​ប្រភេទ​ថ្នាំ​ញៀន​អិ​ច​ស្តា​ស៊ី​ចំនួន​៥​កញ្ចប់ ទម្ងន់​២៦៦,២៦​ក្រាម កុំ​ព្យួរ​ទ័​រ​យួរដៃ​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង ។

ក្រោយ​ពី​បាន​ពិនិត្យ​ឆែកឆេរ​រួចរាល់ សមត្ថកិច្ច​សម្រេច​វេច​ខ្ចប់​វត្ថុ​តាង​និង​សម្ភារ​ពាក់ព័ន្ធទាំងអស់​ប្រគល់​ជូន​លោក សំ​អុ​ន វីរ​យុទ្ធ អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទសរសេរ ដោយ