ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំខាន់​! វិធី​មួយ​ចំនួន​ចៀស​ផុត​ពី​ជំងឺមហារីក

5 ឆ្នាំ មុន

ទម្លាប់​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ជំងឺមហារីក ។ តើ​មាន​អ្វី​ខ្លះទៅ ? អ្នក​មិន​ត្រូវ​បរិភោគ​ចំណី​ដែល​បំពង​ខ្លាញ់​ច្រើន​ទេ ព្រោះ​ខ្លាញ់​ទាំងនោះ​មិនល្អ​ចំពោះ​សុខភាព​ឡើយ ។ នៅ​ពេល​ដែល​អ្នក​ពិសា​យូរ វា​នឹង​អាច​កើតជា​មហារីក ។…

ទម្លាប់​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ជំងឺមហារីក ។ តើ​មាន​អ្វី​ខ្លះទៅ ?

អ្នក​មិន​ត្រូវ​បរិភោគ​ចំណី​ដែល​បំពង​ខ្លាញ់​ច្រើន​ទេ ព្រោះ​ខ្លាញ់​ទាំងនោះ​មិនល្អ​ចំពោះ​សុខភាព​ឡើយ ។ នៅ​ពេល​ដែល​អ្នក​ពិសា​យូរ វា​នឹង​អាច​កើតជា​មហារីក ។ ដូចនេះ​អ្នក​គួរតែ​កុំ​ញ៉ាំ​ទើប​អាច​ការពារ​បាន ។អ្នក​ត្រូវ​តែ​បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន​ដូច​ជា​ផ្កា​ខាត់ណា ឬ​ការ៉ុត​ជាដើម ព្រោះ​បន្លែ​ទាំងនេះ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើត​មហារីក​ឡើយ​។

អ្នក​មិន​ត្រូវ​ជក់បារី និង​ញ៉ាំ​ស្រា​ច្រើន​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​មហារីក​កើត​ដោយ​មិនដឹង​ខ្លួន ។

អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ប្រៃ​ពេក ហឹរ​ពេក ក្តៅ​ពេក ត្រជាក់​ពេក ឬ​ផុតកំណត់​ឡើយ ព្រោះ​វា​ជា​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺមហារីក​ដោយ​មិនដឹង​ខ្លួន ។

អ្នក​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ដែល​អាច​ការពារ​មហារីក​ឲ្យ​បាន​ច្រើន​ដូច​ជា​ផ្លែក្រូច ឬ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ក្រហម​ដូច​ជា​ល្ហុង ប៉េងប៉ោះ ឯ​ទំពាំងបាយជូរ​ក៏​ល្អ​ដែរ ។ ផ្លែ​ចេក​អាច​ការពារ​ជំងឺមហារីក​ក្រលៀន​របស់​ស្ត្រី​បាន ។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ។

អ្នក​មិន​ត្រូវ​បរិភោគ​របស់​ដែល​អាំង ឬ​ដុត​ច្រើន​ទេ ព្រោះ​វា​អាច​បង្ក​ជា​កោសិកា​មហារីក​ក្នុង​រាង​កាយ​អ្នក​បាន ។ អ្នក​ត្រូវ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន និង​ហាលថ្ងៃ​ពី​១០​ទៅ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ ។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​មហារីក​បាន ។

អ្នក​មិន​ត្រូវ​នឿយហត់ និង​មាន​សម្ពាធ​ខ្លាំង​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​មហារីក​ខ្លាំង​ណាស់ ។ ដូចនេះ​បើ​អ្នក​អាច​ចៀសវាង និង​ធ្វើ​តាម​ចំណុច​ទាំង​៨​ខាងលើ​នេះ ជំងឺមហារីក​នឹង​ចាក​ឆ្ងាយ​ពី​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ