ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រាក់​ ណូម៉ា អញ្ជើញ​​ប្រារព្ធ​​ពិធី​រុក្ខ​ទិវា​នៅវត្ត​ប៉ប្រក​ ​ស្រុក​ស្ទឹង​ត្រង់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ នៅ​វត្ត​ប៉​ប្រក​ ស្ថិត​ក្នុង​ភូមិ​ប៉​ប្រក ឃុំ​សុភាស ស្រុកស្ទឹង​ត្រង់​នា​វេលា​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​៣ កក្កដា ២០១៣​នេះ​ ​បាន​ប្រារព្ធ​ពិធី​រុក្ខ​ទិវា​ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប្រាក់​​ ណូម៉ា ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​សុភាស​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​​ព្រះ​សង្ឃ លោក​គ្រូ អ្នក​គ្រូ ​​សិស្សា​នុសិស្ស​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះ​ករ​។

ក្នុង​ពិធី​នោះ​​មាន​កូន​ដើម​ឈើចម្រុះ​​​រាប់​រយ​ដើម​​ ដូចជា​ដើម​ស្វាយ ដើម​គគី​ ដើម​ឈើ​ទាល ដើម​ដូង ឈើ​គ្រញូង…​ ត្រូវ​បាន​ដាំ​ក្នុង​វត្ត​ប៉ប្រក​ដើម្បី​​ឱ្យ​មាន​សោភ័ណ​ភាព​​​ស្រស់បំព្រង​ ហើយ​ទៅ​ថ្ងៃ​អនា​គត​នឹង​ផ្តល់​ជា​ម្លប់​ត្រឈឹង​ត្រឈៃ​ថែម​ទៀត​ផង​។