ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​៥នាក់ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​​អាជ្ញាធរ​ខេត្ត​ប៉ៃលិនចា.ប់បញ្ជូនត្រឡប់​ទៅ​ប្រទេស​​ខ្លួន​វិញ

1 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ មាន​ជនជាតិ​ថៃ ចំនួន​០៥​នាក់ (​ស្រី​៣​នាក់​) ដែល​បាន​លួច​ឆ្លង​ដែន បម្រុង​នឹង​ចូល​មក​ស្នាក់​នៅ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ មាន​ជនជាតិ​ថៃ ចំនួន​០៥​នាក់ (​ស្រី​៣​នាក់​) ដែល​បាន​លួច​ឆ្លង​ដែន បម្រុង​នឹង​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ចាប់​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​បញ្ជាក់​ពី​សមត្ថកិច្ច​ប្រចាំការ​នៅ​ព្រំដែន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ទាំង​០៥​នាក់ បាន​លួច​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា តាម​ច្រក​ធម្មជាតិ (​ច្រករបៀង​) ដើម្បី​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​កងកម្លាំង​ការពារ​ព្រំដែន ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឆ្លង​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន កាលពី​យប់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥​។​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មានការ​ច​ង្អុ​រ​បង្ហាញ​ពី​សំណាក់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត ក្រុមការងារ​បាន​រៀបចំ​អាហារ និង​កន្លែង​ស្នាក់​នៅ ជូន​ជនជាតិ​ថៃ​ទាំងនោះ ព្រមទាំង​ធ្វើការ​ទំនាក់ទំនង​ទៅ​ភាគី​ថៃ ដើម្បី​បញ្ជូន​ពួក​គេ​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ថៃ​របស់​ខ្លួន​វិញ ខណៈ​អត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៍បាន​បញ្ជាក់​ថា ទោះបីជា​មានការ​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ និង​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន មាន​ភាព​តានតឹង​យ៉ាងណា​ក៏​ដោយ ហើយ​ទោះបីជា​មានការ​បង្ក្រាប​ជា​ញឹកញាប់ ពី​សំណាក់​សមត្ថកិច្ច​ទាំង​ពីរ​ប្រទេស ក៏​បទល្មើស​លួច​ឆ្លង​ដែន​ខុសច្បាប់​នៅ​តែ​កើត​មាន​ឡើង រវាង​ប្រជាជន​ដែល​នៃ​ប្រទេស​ទាំង​ពីរ ហើយ​លោក​ជំទាវ​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​សមត្ថកិច្ច​ទាំងអស់​ដែល​កំពុង​ប្រចាំការ​នៅ​ក្បែរ​ព្រំដែន ត្រូវ​យកចិត្តទុកដាក់​យាមល្បាត​ឱ្យ​បាន​ដិត​ដល់ និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ ដើម្បី​ជៀសវាង​កើត​មាន​បញ្ហា​គ្រោះថ្នាក់​ណាមួយ​ដល់​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ