ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតសង​យុត្តិធម៌​ឱ្យ​នាង​…១២​ឆ្នាំ​ក្នុង​​​គុក​អតីត​​​យោធា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ កាលពី​ ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីតមន្ត្រី​យោធា​ម្នាក់…

រាជធានី​ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ កាលពី​
ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីតមន្ត្រី​យោធា​ម្នាក់ ​ដាក់ពន្ធនាគារ​កំណត់​១២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​លាន រៀល​ចូល​ថវិការដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ក្នុង​រឿង​គំនុំ​ស្នេហា​​ត្រីកោណ ។

សាលក្រម​បាន​បើកផ្លូវ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ជនជាប់ចោទ​ ឬ​ដើមចោទ​កើតទុក្ខ​មិន​សុ​ខ​ចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។ ជនជាប់ចោទ​ឈ្មោះ ប៊ុ​ន តេ​ង ហៅ​ហ្គោ ភេទប្រុស អាយុ​៣២​ឆ្នាំ ជា​អ​តី​មន្ត្រី​យោធា​ភូមិភាគ​៥ មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ។ ចំណែក​ជន​រង​គ្រោះ​មាន​២​នាក់ ម្នាក់​ឈ្មោះ សុ​ឹ​ង វី​ន
ហៅ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ខោអាវ តែ​ខ្លះ​ថា​ បម្រើ​ការ​នៅ​ហាង​ខា​រ៉ា​អូខេ រង​របួស​ដោយ​គ្រាប់កាំភ្លើង និង​ម្នាក់​ទៀតឈ្មោះ គង់ រ៉ា​វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣៣K ផ្លូវលំ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈឆ្នាំ​២០១៨ នៅ
​មុខ​ផ្ទះ​ជួល​មួយ​ តាម​ផ្លូវ​លេខ១៩៧៤ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ ខ្មាន់កាំភ្លើង​ខាងលើ​មាន​គោលបំណង​ប៉ុនប៉ង​ផ្តាច់ជីវិត​គូស្នេហ៍ ខណៈ​អតីត​ស្រី​សេ្ន​ហ៍​របស់​ខ្លួន ​កំពុង​ជិះ​ក្នុង​រថយន្ត​តូ​យូ​៉​តា ពណ៌​ទឹកប្រាក់​១​គ្រឿង ដែល​ប្រុស​ថ្មី​បាន​ជូន​នាង​ត្រឡប់​មក​កាន់​ផ្ទះ​ជួល​វិញ ។

ពេល​ជន​រង​គ្រោះ​មក​ដល់​មុខ​ផ្ទះ​ខាងលើ ជន​ដៃដល់​ដែល​គេ​ស្គាល់​ថា ​ជា​សង្សារ​ជិះ​រថយន្ត​ម៉ាក​រ៉េ​ន​រ៉ូ​វើ​រ​មួយ​គ្រឿង ពណ៌​ស ទៅ​ឈប់​ទន្ទឹម​គ្នា ហើយ​បើក​កញ្ចក់​បាញ់ប្រហារ​ចំនួន​៥​គ្រាប់ ស្រោច​ទៅ​លើ​គូស្នេហ៍​ទាំង​ពីរ ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ស្ត្រី​ជា​គូស្នេហ៍​រង​របួស​ចំនួន​២​គ្រាប់ ។ បន្ទាប់​ពី​បាញ់ប្រហារ​ហើយ ជន​ដៃដល់​បាន​គេចខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លុះ​២​ថ្ងៃ​ក្រោយមក ជនជាប់ចោទ​បាន​ចូលខ្លួន​សារភាព​កំហុស​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែ​ដោយ​ជនសង្ស័យ​ជា​មន្ត្រី​យោធា ក៏​បាន​ប្រគល់​ឲ្យ​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ​វិញ ហើយ​ជនសង្ស័យ​ក៏​ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​តាំងពី​ពេល​នោម​ក ។

សំណុំរឿង​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ និង​បាន​លើក​ពេល​មក​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ដោយ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​១២​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ