ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឡិច​ស៊ី​ស RX330 លឿន​ដូច​ហោះ​ទៅ​ពន្លះ​ខឿន​សួន​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX330​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ក៏​ជ្រុល​ទៅ​បុក​ខឿនសួនច្បារ​​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់អស់​២ទៅ​៣កង់ ចំណែក​​រថយន្ត​រង​ការ​ខូចខាត​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX330​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ក៏​ជ្រុល​ទៅ​បុក​ខឿនសួនច្បារ​​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់អស់​២ទៅ​៣កង់ ចំណែក​​រថយន្ត​រង​ការ​ខូចខាត​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​គេ​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿងខាងលើ​​ជិះ​គ្នា​៤​ ក្នុងនោះបុរសម្នាក់ជា​អ្នកបើកបរ​​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៣៧៨៤ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មិនដឹង​ថា ពួក​គាត់​ទើបតែ​ចេញ​មកពីណា​នោះ​ទេ​បានជា​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ លុះ​មក​ដល់​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ដែល​ផ្លូវ​រៀង​កាង​ជា​ច្រមុះជ្រូក អ្នកបើកបរ​រថយន្ត​ជ្រុល​ចង្កូត​មក​បុក​ខឿនសួ​ន​ច្បារ​​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​បាក់​អស់​២​ទៅ​៣​កង់ ​ចំណែក​​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ដាច់​កាឡេ​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង រីឯ​កង់​ខាងក្រោយ​វិញ​បាន​បែក តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ ។

ភ្លាម​ៗ​នោះ​ដែរ ម្ចាស់​រថយន្ត​បំរុង​នឹង​ហៅ​រថយន្ត​ស្ទូច​ដើម្បី​ស្ទូច​យក​រថយន្ត​របស់​គាត់​ចេញពី​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​មិន​អោយ​ស្ទូច​រថយន្ត​នោះ​ទេ ទើប​ម្ចាស់​រថយន្ត​រួម​នឹង​មិត្តភក្តិ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា
ល័យ​ចរាចរណ៍​ផ្លូវ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ