សង្ស័យ​មាន​សត្វ​ខ្លា​ដ៏​ធំ​ចូល​ភូមិ​…​ កំពុង​ភ័យ​ខ្លាច​គ្រប់​គ្នា​ហើយ

Sponsored

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏៍ថា សត្វ​គោមួយ​ក្បាល​បាន​ងាប់​ដោយ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ដែល​អ្នក​ភូមិ​សង្ស័យ​ថា អាច​ត្រូវ​សត្វ​ខ្លា​ដ៏​ធំ​មួយ​ក្បាល ​ចូល​មក​ខាំ​បំរុង​ស៊ី នៅ​វេលា​រំលង
អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ធ្នូ នៅ​ចំណុច​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។

អ្នក​ភូមិ​បាន​ឱ្យ​​ដឹង​ទៀត​ថា សត្វ​គោ​នោះ​ មាន​ស្នាម​របួស​ត្រង់​.​ក​ផ្នែក​ខាងលើ និង​បូក មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាក់​.​ក​ទន់​កក្លាក់​ទៀត​ផង​ ។ ម្ចាស់​គោ​ឈ្មោះ​ស៊ុន ភាព ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ពេល​ឃើញ​គោ​របស់​គាត់​ងាប់​ ដោយ​មាន​ស្នាម​របួស​ពេញ​ខ្លួន​បែប​នេះ​។ គាត់​សង្ស័យ​សត្វ​ខ្លា​ចូល​មក​ខាំ ព្រោះ​មាន​ស្នាម​ច​ង្គោម​​ខាំ​​ជា​ច្រើន​កន្លែង មាន​ទំហំ​ប៉ុន​ម្រាមដៃ​ និង​ជម្រៅ​​មួយ​​ចង្អុលដៃ​ដែរ ហើយ​ថែម​ទាំង​បាក់​.​ក​ទៀត​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ពេល​ដែល​សត្វ​ខ្លា​នោះ​ កំពុង​ខាំ​ស៊ី​គោ ទំនង​ផ្អើល​មនុស្ស​ដែល​ចេញពី​មើល​ខុន​សឺត​ដើ​រ​តាម​ថ្នល់ ទើបបាន​ត្រឹម​​តែ​ខាំ​គោ​ងាប់ ​ហើយ​រត់​ចូល​ព្រៃ​វិញ​បាត់​ទៅ​ ។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ​ក៏​ធ្លាប់​មាន​សត្វ​ខ្លា​ចូល​ភូមិ ​នៅ​តំបន់​នោះ​ដែរ ​។

សត្វ​ខ្លា​នោះ​ធំ ​ដែល​ជា​ប្រភេទ​ខ្លាដំបង​ ។ អ្នក​ភូមិ​បាន​និយាយ​ថា ដោយ​សរ​តែ​សត្វ​ខ្លា​ចេះ​តែ​បង្ហាញខ្លួន​ចូល​ភូមិ​ទាំង​យប់​អ​ធ្រា​ត្រ​បែប​នេះ ពេល​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ការ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ថ្ងៃ​ណាមួយ​ សត្វ​ខ្លា​នេះ​ចូល​ភូមិ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ