ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ធ្វើឱ្យ​​ភ័យរន្ធត់​ទាំង​កណ្តាល​ថ្ងៃ​និង​កណ្តាល​ក្រុង​​តែ​ម្តង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​មួយ​បាន​ឆេះ​លេប​ត្របាក់​ផ្ទះថ្ម​ជាន់​ទី​៥ (​ផ្ទះ​លើដំបូល​គេ​បង្អស់​) នា​វេលា​ថ្ងៃត្រង់​ទី​១៧ ធ្នូ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស (​ខាងលិច​ផ្សារ​ថ្មី​)…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​មួយ​បាន​ឆេះ​លេប​ត្របាក់​ផ្ទះថ្ម​ជាន់​ទី​៥ (​ផ្ទះ​លើដំបូល​គេ​បង្អស់​) នា​វេលា​ថ្ងៃត្រង់​ទី​១៧ ធ្នូ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស (​ខាងលិច​ផ្សារ​ថ្មី​) ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ដោយ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​មក​ពី​អ្វី​ច្បាស់​នៅឡើយ ។ នៅ​ក្នុង​ហេតុការណ៍​រន្ធត់​នេះ ក៏​មានការ​ភ្ញាក់ផ្អើល​និង​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង ហើយ​បានឃើញ​រថយន្ត​ចុះ​អន្តរា​គមន៍​បាញ់​ពន្លត់​ហើយ ។ គិត​មក​ទល់​ម៉ោង​១២ និង​៥១​នាទី​ថ្ងៃ​ដដែល ភ្លើង​ដែល​ឆេះ ហាក់​ថមថយ​ទៅ
វិញ ខណៈគេមិនទាន់​ដឹង​ពី​ការខូចខាត និងគ្រោះថ្នាក់​លើអ្វីខ្លះនោះទេ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ