ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​ណាស់​! នារី​វ័យក្មេង​សាច់​ខ្ទេចខ្ទី​ជា​កង់​ៗ​ដូច​កំណាត់​អំពៅ​ឈាម​ពេញ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ជា​កម្មករ​កាប់​អំពៅ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​តែ​សំរាក​ពី​ការងារ ហើយ​ចូល​ទៅ​ដេក​ក្នុង​រង​អំពៅ ស្រាប់តែ​ត្រូវ​ម៉ាស៊ីន​កាត់​ចំ​បណ្តាល​ឱ្យ​ខ្ទេចខ្ទី​សាច់​អស់​ដូច​កំណាត់​​អំពៅ​អ​ញ្ចឹ​ង​ង់​ៗ​ធ្វើ​ឱ្យ​ប្រឡាក់​ឈាម​លើ​រថយន្ត និង​កំណាត់​អំពៅ ហេតុការណ៍​ដ៏​ស្រៀវ​នេះ​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ចំការ​អំពៅ​ក្នុងភូមិ​ក្រ​វៀក…

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ជា​កម្មករ​កាប់​អំពៅ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​តែ​សំរាក​ពី​ការងារ ហើយ​ចូល​ទៅ​ដេក​ក្នុង​រង​អំពៅ ស្រាប់តែ​ត្រូវ​ម៉ាស៊ីន​កាត់​ចំ​បណ្តាល​ឱ្យ​ខ្ទេចខ្ទី​សាច់​អស់​ដូច​កំណាត់​​អំពៅ​អ​ញ្ចឹ​ង​ង់​ៗ​ធ្វើ​ឱ្យ​ប្រឡាក់​ឈាម​លើ​រថយន្ត និង​កំណាត់​អំពៅ ហេតុការណ៍​ដ៏​ស្រៀវ​នេះ​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ចំការ​អំពៅ​ក្នុងភូមិ​ក្រ​វៀក ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ុន លី អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ ស្រុក​ថ្ពង និង​ឈ្មោះ​រី ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ ស្រុក​ថ្ពង បាន​និយាយ​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ក្រៅ​ហៅ​ថា អិត អាយុ​១៨​ឆ្នាំ ជា​កម្មករ​ចំការ​អំពៅ មាន​ម្តាយ​ឈ្មោះ វ៉ា​ន់ វន អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ទៅ​បំពេញការងារ​ជា​កម្មករ​កាប់​អំពៅ​ដូច​ធម្មតា ស្រាប់​តែ​ដល់​ម៉ោង​សំរាក​នារី​រង​គ្រោះ​បាន​ទៅ​សំរាក​នៅ​ក្នុង​រង​អំពៅ លុះដល់​ពេល​ម៉ាស៊ីន​កាត់​អំពៅ​នោះ​ចេញដំណើរ​ធ្វើ​ការងារ​នោះ​មិន​បានដឹង ក៏​កាត់​ចំ​នារី​រង​គ្រោះ​កំពុង​តែ​ដេក​ក្នុង​រង​អំពៅ​នោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​កាត់​ដាច់​សាច់​ជា​កង់​ៗ ធ្វើ​ឱ្យ​ប្រឡាក់​ឈាម​លើ​រថយន្ត និង​កំណាត់​អំពៅ ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ​ព័ត៌មាន​នេះ​ត្រូវ​បាន​លាក់បាំង​ព័ត៌មាន និង​ហាម​មិន​ឱ្យ​កម្មករ​ថតរូប​ផ្តេសផ្តាស​ឡើយ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ នៅ​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ​នេះ អ្នក​យក​ព័ត៌មាន​យើង​បាន​សួរ​ទៅ​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត លោក​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នោះ​ទេ លោក​អធិការ​ស្រុក​ថ្ពង​មិន​រាយការណ៍​ឱ្យ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ