ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨​យ៉ាង​សម្គាល់​ដឹង​ថា អ្នក​​មាន​ផ្ទៃពោះ​ឬ​អត់?

5 ឆ្នាំ មុន

របៀប​ក្នុង​ការ​មើល​ដឹង​ថា​អ្នកមាន​ផ្ទៃពោះ​ឬទេ តើ​មាន​អ្វី​ខ្លះទៅ ? 1.​មុន​ពេល​មក​រដូវ​២​អាទិត្យ អ្នក​នឹង​កើត​មាន​អាការ​តឹង​ណែន​ដើមទ្រូង ប៉ុន្តែ​បើ​អាការ​មិន​ធូរស្បើយ​សោះ ហើយ​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​មក​រដូវ​បែរជា​មិន​មក ថែម​ទាំង​កាន់តែ​ធ្ងន់ នោះ​មាន​ន័យ​ថា អ្នក​អាច​មាន​ផ្ទៃពោះ​ហើយ…

របៀប​ក្នុង​ការ​មើល​ដឹង​ថា​អ្នកមាន​ផ្ទៃពោះ​ឬទេ តើ​មាន​អ្វី​ខ្លះទៅ ?

1.​មុន​ពេល​មក​រដូវ​២​អាទិត្យ អ្នក​នឹង​កើត​មាន​អាការ​តឹង​ណែន​ដើមទ្រូង ប៉ុន្តែ​បើ​អាការ​មិន​ធូរស្បើយ​សោះ ហើយ​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​មក​រដូវ​បែរជា​មិន​មក ថែម​ទាំង​កាន់តែ​ធ្ងន់ នោះ​មាន​ន័យ​ថា អ្នក​អាច​មាន​ផ្ទៃពោះ​ហើយ ។

2.​មុន​ពេល​ដែល​អ្នក​ជិត​មក​រដូវ អ្នក​នឹង​អាច​មាន​អារម្មណ៍​ថា​នឿយហត់ ប៉ុន្តែ​បើ​អ្នក​អារម្មណ៍​មួយ​នេះ​ធ្ងន់​ជាង​ធម្មតា ហើយ​សម្រាក​ប៉ុនណា ក៏​នៅ​តែ​ចង់​គេង នោះ​អ្នក​ប្រហែលជា​មាន​ផ្ទៃពោះ​ហើយ ។

3.​ប្រសិនជា​អ្នកមាន​ផ្ទៃពោះ អ្នក​អាច​កើត​មាន​អាការ​ទល់លាមក រាករូស ឬ​នោម​ច្រើន​។ ម្យ៉ាងទៀត​ក៏​អាច​កើត​មាន​អាការ​មិន​ចង់​ពិសា​អ្វី​ផង​ដែរ ។

4.​ប្រសិនជា​ដល់​ថ្ងៃ​ដែល​អ្នក​មក​រដូវ អ្នក​បែរជា​មិន​មក ហើយ​កើត​មាន​អាការ​ឈឺចង្កេះ ដោយ​ឈឺ​ខុស​ប្លែក​ពី​ធម្មតា នោះ​អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​អ្នក​អាច​មាន​ផ្ទៃពោះ​ហើយ ។

5.​អារម្មណ៍​របស់​អ្នក​នឹង​ប្រែប្រួល​ខុស​ពី​ធម្មតា ដោយ​ឆាប់​ឆេវឆាវ​យ៉ាង​ខ្លាំង ។ និយាយ​រួម​អារម្មណ៍​ខុស​ខ្លាំង​តែ​ម្តង ដោយ​ពិបាក​វាស់​ខ្លាំង​ណាស់ នោះ​អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​បាន ។

6.​ប្រសិនជា​ដល់​ថ្ងៃ​ដែល​អ្នក​មក​រដូវ តែ​បែរជា​មិន​មក ហើយ​កើត​មាន​អាការ​ឈឺ​នៅ​ជុំវិញ​ស្បូន ថែម​ទាំង​កើត​មាន​អាការ​មិន​ស្រួល​ខ្លាំង អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ក៏​ថា​បាន​ដែរ ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​នៅ​ពេល​ដែល​កើត​មាន​អាកា​រៈទាំង​នេះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ