ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានប្រទះឃើញកាំភ្លើង AK.47 ស្វាយបត់មួយដើមដែលកប់ភក់នៅក្នុងអូរមួយកន្លែង កាលពីព្រឹកថ្ងៃទី១៥ធ្នូ ដែលស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។
![Picture]()
លោកជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា កាំភ្លើងនោះម៉ាកAK.47 ស្វាយបត់ដែលអាចនៅមានគុណភាពប្រើប្រាស់បាន និងមានគ្រាប់ចំនួន២៦គ្រាប់។ លោកបានប្រាប់ថា អ្នកភូមិដែលដើររកកង្កែបតាមអូរជាអ្នកប្រទះឃើញកាំភ្លើងនោះ តែយើងមិនទាន់ដឹងអំពីប្រវត្តិកាំភ្លើងនេះនៅឡើយទេ ដែលមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
![Picture]()
ប៉ុន្តែបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាំភ្លើងនោះអាចត្រូវគេយកទៅបោះចោលទៅក្នុងអូរនេះយ៉ាងយូរប្រហែល២ខែមុននេះ។ ព្រោះកន្លងមកគេតែងដើររកជីកក្ដាមកង្កែបនៅតាមដងអូរនោះ មិនដែលប្រទះឃើញកាំភ្លើងនេះទេ។ ប្រភពដដែលបានប្រាប់ថា អ្នកភូមិនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលប្រទះឃើញកាំភ្លើងនេះ។ ព្រោះកាំភ្លើងនោះអាចជារបស់ជនទុច្ចរិតយកទៅបោះចោល ដើម្បីជៀសពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច។
លោកជេត វណ្ណនី ស្នងការរងខេត្តបាននិយាយថា ពេលនេះកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះទៅយកកាំភ្លើងនោះហើយ។ កាំភ្លើងនោះអាចនៅមានគុណភាពប្រើប្រាស់បាន ហើយបើធ្លាក់ក្នុងដៃជនល្មើសអាចនឹងបង្កគ្រោះថ្នាក់បំផុត។ ពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ៕
ចែករំលែកព័តមាននេះ