ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ណាស់​! ម្នាក់​ៗ​ភ្ញាក់ផ្អើល​ស្មាន​តែ​ខៀវ​ឈ្នះ មានអី​ត្រូវ​បង្គោល​ក្រហម​វាយ​ទម្លាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​ការ​ប្រកួត​ចាប់ផ្ដើម មនុស្ស​ភាគច្រើន​យល់​ថា កីឡាករ​បង្គោល​ខៀវ អាន ពា​វ មក​ពី​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ នឹង​មាន​សង្ឃឹម​ដណ្ដើម​បាន​កៅអី​ឆ្លង​ទៅ​វគ្គ​១៦​នាក់​ភាគច្រើន ដោយ​សារ​​តែ​គេ​គឺជា​កីឡាករ​ដែល​មាន​សមត្ថ​ភាពល្អ​ជាង​។…

រាជធានី​ភ្នំពេញ ៖ មុន​ការ​ប្រកួត​ចាប់ផ្ដើម មនុស្ស​ភាគច្រើន​យល់​ថា កីឡាករ​បង្គោល​ខៀវ អាន ពា​វ មក​ពី​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ នឹង​មាន​សង្ឃឹម​ដណ្ដើម​បាន​កៅអី​ឆ្លង​ទៅ​វគ្គ​១៦​នាក់​ភាគច្រើន ដោយ​សារ​​តែ​គេ​គឺជា​កីឡាករ​ដែល​មាន​សមត្ថ​ភាពល្អ​ជាង​។

អ៊ីចឹង​ហើយ​ទើប​ម្នាក់​ៗ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ការ​ប្រកួត​ជាក់ស្ដែង បែរជា​កីឡាករ​បង្គោល​ក្រហម យ៉​ន ពិសី ជា​អ្នក​បាន​ឡើង​ទៅ​ប្រកួត​បន្ត នៅ​ក្នុង​ព្រឹត្តិការណ៍ កំពូល​ជើងឯក TV 5BOXING KNOCK OUT SERIES(K-Cement) ដែល​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម រដូវ​កាល​ទី​៤​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥ ព្រែក​កំ​ពិស​នេះ កីឡាករ​បង្គោល​ក្រហម គឺជា​អ្នក​ក្ដោប​ក្ដាប់​បាន​ជោគជ័យ ដោយ​ធ្វើ​ឱ្យ​កីឡាករ បង្គោល​ខៀវ អាន ពា​វ ហាលអាវ បន្ទាប់​ពី​ជើង​ថ្មី​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ធ្វើ​បាន​ល្អ​ជាង​។ ឆ្លងកាត់​ការ​ប្រកួត​ពេញ​៣​ទឹក ឃើញ​ថា ទឹក​ទី​១ កីឡាករ អាន ពា​វ ហាក់​វាយ​សន្ធាប់​ចូល​ចំ​គោលដៅ​រហូត​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ដួល​ច្រើន​ដង​រឹតតែ​ធ្វើ​ឲ្យ អាន ពា​វ និង​អ្នកគាំទ្រ​យល់​ថា អាច​មាន​សង្ឃឹម​ឈ្នះ​។

យ៉ាងណាមិញ​នៅ​២​ទឹក​ចុង​ក្រោយ​ស្រាប់តែ យ៉​ន ពិសី ព្រ​លែង​ទៅ​វិញ​នូវ​យុទ្ធ​គុន​ពិសេស​ៗ​ឆ្លើយ​តប​ទៅ​ដៃគូ រហូត​វាយ​ចូល​ចំ​ប្លង់​បាន​ពិន្ទុ​ហូរហែ​ដោយនៅ​ចុងបញ្ចប់​ធ្វើ​ឲ្យ អាន ពា​វ ចាញ់​ម្តងទៀត ព្រោះតែ​កីឡាករ យ៉​ន ពិសី គេ​រក្សា​កម្លាំង​វាយ​សម្រុក​បាន​ច្រើន​ជាង​ហើយ​សំខាន់​ការ​វាយ​សម្រុក​នៅ​២​ទឹក​ចុង​ក្រោយ គេ​សំណាង​វាយ​ចំ​គោលដៅ​បាន​ល្អ​។

កីឡាករ យ៉​ន ពិសី និយាយ​ថា ខ្លួន​មិន​មាន​សង្ឃឹម​ច្រើន​ទេ ក្នុង​ការ​យកឈ្នះ​សម្រាប់​ការ​ប្រកួត​នោះ អ៊ីចឹង​ហើយ​ទើប​លោក​ចាត់​ទុក​នោះ គឺជា​សំណាង​ដែល​អាច​កើតឡើង​ដោយសារ​តែ​ខ្លួន​វាយ​បំ​បុក​ដំបូង​ៗ​ត្រូវ​ចំ​គោលដៅ ហើយ​ចេះ​តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​វាយលុក​បន្ត​។

លោក​ថា សប្បាយចិត្ត​ណាស់​ដែល​ដណ្ដើម​បាន​កៅអី​១៦​នាក់​ទៅ​ប្រកួត​វគ្គ​បន្ត ប៉ុន្តែ​លោក​ក៏​ត្រូវ​ប្រយ័ត្ន​ឱ្យ​ខ្លាំង​សម្រាប់​ជំហាន​បន្ទាប់​ដែរ ក្រោយ​ពី​ទម្លាក់​គូប្រកួត​បាន​លើក​ដំបូង​នេះ​។ មិន​ខុស​គ្នា​ដែរ កីឡាករ​បង្គោល​ខៀវ អាន ពា​វ និយាយ​ថា ខ្លួន​មាន​ក្តី​សង្ឃឹម​ណាស់​ក្រោយ​បាន​ឡើង​ប្រកួត ព្រោះ​នេះ​ជា​ការ​បោះ​ជំ​ហ៊ាន​ជា​លើក​ទី​២ ក្នុង​ឱកាស​ប្រកួត​ដណ្តើម​ពាន ប៉ុន្តែ​ជា​ជួប​វាសនា​ចាញ់​គេ​សារ​ជា​ថ្មី​ហាក់​មិន​អស់ចិត្ត​សោះ ប្រសិនបើជា​អាច​លោក​នឹង​ខំ​ហាត់​បន្ត​ទៀត​បើ​មានឱកាស​ប្រកួត​ដណ្តើម​ពាន​នា​លើក​ក្រោយ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ