ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ចែក​ចាយ​​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​៣នាក់​នៅកន្លែង​ផ្សេង​គ្នា​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​៖ នគរ​បាល​ការិយាល័យ​ប្រឆាំង​​គ្រឿង​ញៀន​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ចាប់ឃាត់​ខ្លួន​​ជន​សង្ស័យ​​ប្រើ​ប្រាស់​ និង​ចែកចាយ​គ្រឿង​ញៀន​​ចំនួន​៣ នាក់​​​ព្រម​ទាំង​រឹប​អូស​បាន​ថ្នាំ​ញៀន​​ប្រភេទ​​ ម៉ា​ទឹ​ក​កក​ចំនួន​៤កញ្ចប់​តូ​ច​ ​ប្រ​ភេទ​​​មេ​តំហ្វេ​តាមីន​​​១គ្រាប់​ និង​សម្ភារ​ជក់​មួយ​ចំនួន​ទៀត​។

លោក​នូ ហ៊ួ​ នាយការិយា​ល័យ​ប្រឆាំង​​គ្រឿង​​ញៀន​របស់​​ស្នងការ​​នគរ​បាល​ខេត្ត​បានឱ្យ​ដឹងថា​ សមត្ថកិច្ច​ចាប់​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​បាន​៣នាក់​​​ក្នុង​នោះ​ស្រី​២នាក់​ ដោយ​ចាប់​ឃាត់​ខ្លួន​នៅកន្លែង​២ផ្សេង​គ្នា​​ក្នុង​ករណីតែ​មួយ​​ដែល​​​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​ជក់​ថ្នាំ​ញៀន​។

ជន​សង្ស័យ​​ទី​១​ ឈ្មោះផុន ចាន់​មេសា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​​ រស់នៅ​ភូមិ​​រាជានុកូល​ សង្កាត់​​ស្ទឹង​ត្រែ​ង​ ក្រុង​ស្ទឹង​ត្រែង ដោយ​​​ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​​ស្ពាន​​ថ្ម​ ស្ថិត​ក្នុង​ភូមិស្ពាន​ថ្ម​​​ សង្កាត់​​ស្ទឹង​ត្រែ​ង​ ក្រុង​ស្ទឹង​ត្រែង កាល​ពី​​​ថ្ងៃទី​២៩ មិថុនា ២០១៣ ខណៈ​កំពុង​ចែក​ចាយ​ថ្នាំ​ញៀន​ ហើ​យ​សមត្ថកិច្ច​ដក​ហូត​បាន​ម៉ា​ទឹកកក​១កញ្ចប់​តូច​ និង​​ថ្នាំ​ញៀន​​ប្រភេ​ទ​មេ​តំ​ហ្វេ​តាមី​​ន​១គ្រាប់​។

 ក្រោ​យ​ពី​​ជ​ន​សង្ស័យ​ខាង​លើ​បាន​សារភាព​ និង​ចង្អុល​បង្ហាញ​មុខ​សញ្ញា​ទី​២​​ កម្លាំ​ង​​សមត្ថកិច្ច​​បាន​ធ្វើការ​ចាប់​ឃាត់​ខ្លួន​ស្រ្តី​២នាក់​ទៀត​នៅព្រឹក​ថ្ងៃទី​៣០ មិថុនា​ ២០១៣​ នៅចំណុច​​ផ្ទះ​ជួល ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​​ព្រីង​ សង្កាត់​​ស្ទឹង​ត្រែ​ង​ ក្រុង​ស្ទឹង​ត្រែង និង​ដក​ហូត​បាន​​ម៉ា​ទឹក​កក​​ចំនួន​៣កញ្ចប់​តូច​។ ជនសង្ស័យ​​ឈ្មោះ ​ង្វៀង​​ ធី​ហាំង​ ភេទ​ស្រី អាយុ​២២ឆ្នាំ​ ជា​ស្ត្រី​បម្រើ​ការម៉ាស្សា និង​ម្នាក់​ទៀត​ឈ្មោះ​​​ថែ​ ម៉េង​ហួយ​ ភេទ​ស្រី​ អាយុ​​១៨ឆ្នាំ​ ជា​ស្រ្តី​​បម្រើ​ការ​ងារ​នៅហាង​​ ខារ៉ា​អូខេ៕