ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីទទួលពាក្យ​បណ្តឹងរួច ចុះស្រាវជ្រាវចាប់ជនសង្ស័យម្នាក់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កង់​មួយ​គ្រឿង និង​កង្ហារ​២​គ្រឿង ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កង់​មួយ​គ្រឿង និង​កង្ហារ​២​គ្រឿង ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ កាំ​ង ស្រៀ​ង ភេទ​ស្រី អាយុ​៧០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉ា​ត លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន កង់​១​គ្រឿង​ពណ៌​ក្រហម​ដោះ​រុះរើ និង​កង្ហារ​ស្លាប​ពណ៌​ស​ចំនួន​២​គ្រឿង ដោះ​ស្លាប​ចេញ​អស់​មួយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ចូល​លួច​យក​កង់​មួយ​គ្រឿង និង​កង្ហារ​ចំនួន​២​គ្រឿង នៅផ្ទះ​ជន​រង​គ្រោះ រួច​យក​ទៅ​ទុក​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​បន្ទាប់ មក​ក៏​ធ្វើការ​ដោះ​រុះរើ ។

លុះដល់​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​នាំ​មក​ប៉ុស្តិ៍​ដើម្បី​​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​កង់​មួយ​គ្រឿង​និង​កង្ហារ​២​គ្រឿង​ប្រាកដ​មែន និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។ ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ​រួម​និង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀន ស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ