ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្បួន​​ដង្ហែ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​លើក​ទី​៣របស់​បក្ស​​ប្រជាជន​ ក្នុង​រាជ​​ធានីភ្នំពេញបាន​មក​ដល់​វត្ត​ភ្នំ​ហើយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ក្រោ​យ​ពី​ធ្វើ​ការ​ដង្ហែមួយ​ជុំ​​​ក្នុ​ងរាជធានីភ្នំពេញ​អស់​រយៈ​ពេ​ល​ពេញ​មួយ​ព្រឹក​ថ្នាក់​ដឹកនាំ​ ក៏​ដូច​ជា​មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ប្រជា​ពល​រដ្ឋ​យ៉ា​ង​ច្រើន​កុះករ​ ដែល​ចួលរួម​ដង្ហែ​ក្នុង​ក្បួន​ឃោសនាបាន​សម្រាក​​និង​ទទួលទាន​អាហារ​យ៉ា​ង​​មាន​ឱ​ជារស​ ប្រកប​ដោយ​ទឹក​ចិត្ត​រីក​រាយ​ក្រៃលែង​នៅវេលា​ថ្ងៃត្រង់​​នៃ​ថ្ងៃទី​

រាជធានីភ្នំពេញ ៖ក្រោ​យ​ពី​ធ្វើ​ការ​ដង្ហែមួយ​ជុំ​​​ក្នុ​ងរាជធានីភ្នំពេញ​អស់​រយៈ​ពេ​ល​ពេញ​មួយ​ព្រឹក​ថ្នាក់​ដឹកនាំ​ ក៏​ដូច​ជា​មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ប្រជា​ពល​រដ្ឋ​យ៉ា​ង​ច្រើន​កុះករ​ ដែល​ចួលរួម​ដង្ហែ​ក្នុង​ក្បួន​ឃោសនាបាន​សម្រាក​​និង​ទទួលទាន​អាហារ​យ៉ា​ង​​មាន​ឱ​ជារស​ ប្រកប​ដោយ​ទឹក​ចិត្ត​រីក​រាយ​ក្រៃលែង​នៅវេលា​ថ្ងៃត្រង់​​នៃ​ថ្ងៃទី​៣០ មិថុនា​ ២០១៣ នៅ​បរិវេណ​វត្ត​ភ្នំ​។

​នៅ​​ក្នុង​ក្បួន​ដង្ហែ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​លើក​ទី​៣នេះ​បាន​ដឹកនាំ​ដោយ​លោក​គួច​ ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​ និង​មន្ត្រី​ ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​មួយ​ចំនួន​ទៀត​​​ ព្រម​ទាំ​ង​ប្រជា​ពល​រដ្ឋ​មក​ពី​ខណ្ឌ​ទាំង​៤រួម​មាន​ខណ្ឌ​ចំ​ការ​​មន, ខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និង​ខណ្ឌដង្កោ ដោយប្រើ​មធ្យោបាយ​រថយន្ត​​៤០០​គ្រឿង និង​ម៉ូតូ​​៦០០​​គ្រឿងចូល​រួម​​ផង​ដែរ។

​ក្រោយ​ពី​សម្រាក​ហូ​ប​បា​យ​មួយ​សន្ទុះ​សមាជិក​សមា​ជិការ​ ថ្នាក់​ដឹក​នាំ​ និង​ប្រជា​ពល​រដ្ឋ​ ដែ​ល​គាំ​ទ្រ​បក្ស​ប្រជា​ជន​​ដោយ​ហេតុ​តែ​ការ​ពេញ​ចិត្ត​ចំពោះ​បក្សប្រជា​ជន ​​ មិន​សំចៃ​ពេ​ល​វេលា​ឡើយ​បាន​រវៀស​រវៃ​សំភី​ប្រញាប់​ប្រ​ញាល​គ្រប់​គ្នា​បន្ត​ដំណើរ​ហែ​ក្បួន​​​ទៅ​មុខ​ទៀត​ដោយ​រី​ក​រាយ​​ពេញ​ចិត្ត​ពេញ​ថ្លើម​ក្រៃលែង​៕