ខេត្តតាកែវ ៖ លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អមដំណើរដោយលោកកិម វិក្រា អគ្គនាយកទូរគមនាគមន៍ និងលោកទេព ប៊ុន្ថា ទីប្រឹក្សាអមក្រសួងប្រៃសណីយ៍ ព្រមទាំងក្រុមការងារចុះជួយឃុំលំពង់ នៅថ្ងៃអាទិត្យ ទី៣០ មិថុនា ២០១៣ បានអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកបក្សប្រមាណ៦០០នាក់នៅស្នាក់ការគណបក្សឃុំលំពង់ ។
ថ្លែងទៅកាន់សមាជិកបក្សដែលមានពាក់អាវស និងមួករូបសញ្ញាគណបក្សប្រជាជនកម្ពុជា លោករដ្ឋមន្ត្រីសូរ ឃុន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី៤ ។ លេខរៀងទី៤តំណាងចតុបច្ច័យទាំង៤ ព្រហ្មវិហារទាំង៤ ទន្លេ៤មុខ ពុទ្ធពរទាំង៤ប្រការ។ លោកបណ្ឌិតសូរ ឃុន បានបញ្ជាក់បន្តថា ការជ្រើសរើសលេខ៤នេះនឹងនាំគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាឱ្យសំបូរសប្បាយថែមទៀត ជាពិសេសការរីកចំរើនចាប់តាំងពីភូមិ-ឃុំឡើងទៅ ៕
ចែករំលែកព័តមាននេះ