ខេត្តស្វាយរៀង ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកហាវថ្នល់ជាតិលេខ១ ស្ថិតនៅភូមិព្រែកទប់ ឃុំតាលួស ស្រុកស្វាយជ្រំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០១៣ ។
តាមសមត្ថកិច្ចឱ្យដឹងថា បុរសដែលស្លាប់អណ្តែតទឹកនេះមានកំពស់១,៦៣ម៉ែត្រ សំបុរខ្មៅស្រអែម សក់វែង ស្លៀកខោគគីរជើងវែង ពាក់អាវសដៃវែង មានអាយុប្រហែលជា៤០ឆ្នាំ ទំនងជាធ្លាក់ទឹកលង់ស្លាប់ប្រហែល២ថ្ងៃមកហើយទើបតែអណ្តែតហើមស្អុយទើបប្រជាពលរដ្ឋប្រទះឃើញ។ សមត្ថកិច្ចបន្តទៀតថា បើតាមការពិនិត្យ សពពុំមានស្លាកស្នាមណាមួយពាក់ព័ន្ធនឹងអំពើឃាតកម្មទេ ហើយក៏ពុំមែនជាអ្នករស់នៅម្តុំកន្លែងកើតហេតុដែរ តែបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបាននិយាយថា កាលពីយប់ថ្ងៃទី២៨ មិថុនា វេលាម៉ោង១រំលងអធ្រាត្រគេបានឮសម្លេងបុរសម្នាក់ស្រែកឡូឡាទំនងជាស្រវឹងស្រា ក្រោយមកក៏បាត់មាត់ឈឹងរហូតទៅ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកស្វាយជ្រំយកទៅតំកល់ទុកនៅវត្តទួលទទឹម ឃុំតាសួស ស្រុកស្វាយជ្រំរង់ចាំក្រុមគ្រួសារណាដែលបាត់សាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ