ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រកម្ពុជា​ នរោត្តមសីហមុនី​ នឹងយាងជាព្រះរាជាធិបតីភាព​ក្នុងពិធីរុក្ខទិវា​ ៩កក្កដា ​នៅខេត្តព្រះសីហនុ

11 ឆ្នាំ មុន

សម្តេចចៅហ្វាវំាង​វរវៀងជ័យអធិបតីស្រឹង្គារ៍​ គង់ សំអុល​ នៅព្រឹកថ្ងៃទី៣០ ​មិថុនា ​២០១៣នេះ​ ​បានអញ្ជើញចុះពិនិត្យទីតំាង​សម្រាប់ត្រៀមរៀបចំ​បា្ររព្ឋពិធីរុក្ខទិវា​ ៩កក្កដា ដែលតាមគម្រោង​នឹងប្រព្រឹត្តទៅក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​ ព្រះករុណា ​ព្រះបាទ​ សម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា​។

អញ្ជើញអមដំណើរសម្តេចចៅហ្វាវំាង ​គង់ សំអុល ​ឧបនាយករដ្ឋមន្ត្រី​ ក្នុងការចុះពិនិត្យទីតំាងបា្ររព្ឋពិធីស្ថិតនៅក្នុងក្រុម១​ ភូមិ៤ ​ឃុំអូរត្រេះ ​ស្រុកស្ទឹងហាវ ​ខេត្តព្រះសីហនុ​នាព្រឹកមិញដែរ​មានលោក ស្បោង សារ៉ាត់​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ​មន្រ្តីរដ្ឋបាលព្រៃឈើ​ អាជ្ញាធរដែនដី ​និងមន្រ្តីនៃមន្ទីរពាក់ព័ន្ឋ​ជាច្រើននាក់ទៀត​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ផ្ទៃដីដែលត្រូវដំាកូនឈើឡើងវិញ​នៅថ្ងៃទី៩ កក្កដា​ ២០១៣ខាងមុខនេះ​មានចំនួន២ហិកតា​ ស្ថិត​ក្នុង​តំបន់​ដី​អនុក្រឹត្យលេខ៧៥ ​ដោយក្នុង១ហិកតាដំាកូនឈើចម្រុះ​ចំនួន១១០០ដើម​ ហើយកូនឈើដែលត្រូវដំានោះមានប្រភេទឈើទាល​ គគី​ និង ឈើគ្រញូង​ ។

គួរបញ្ជាក់ដែរថា​ បុណ្យរុក្ខទិវា ៩កក្កដា​ កាលពីឆ្នាំ២០១២ ​បានបា្ររព្ឋធ្វើនៅខេត្តសៀមរាប​ ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រកម្ពុជា​ នរោត្តមសីហមុនីដែរ ហើយសម្រាប់ឆ្នាំ២០១៣នេះ ​គឺជាខួបលើកទី២៣ហើយ​ បន្ទាប់ពីរុក្ខទិវា​ ៩កក្កដា ​ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩០ ​ក្នុងន័យដើម្បីស្រោចស្រង់​ព្រៃឈើ​ដែលបាន​បាត់​បង់នោះ​៕