រាជធានីភ្នំពេញ ៖ គូស្នេហ៍សហាយស្មន់ដ៏ចម្លែកមួយគូពីយប់ម៉ិញនេះបានបង្កឱ្យកើតរឿងភ្ញាក់ផ្អើលបំផុតមួយដែលម្ខាងៗសុទ្ធតែមានប្តីប្រពន្ធរៀងៗខ្លួនតាមដានជាយូរមកហើយ ទើបឈានដល់ការប្តឹងសមត្ថកិច្ចចូលឡោមព័ទ្ធទីតាំងឡើងឋានសួគ៌របស់ពួកគេទាំង២នាក់ពេញមួយយប់ លុះព្រឹកឡើងទើបគោះទ្វារចាប់ឃាត់ខ្លួនចាត់ការតាមច្បាប់ ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ស្ត្រីផិតប្តីឈ្មោះនួន សោភ័ណ្ឌ អាយុ៤១ឆ្នាំ មុខរបរចងការប្រាក់ មានទីលំនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ ចំណែកឯសហាយប្រុសឈ្មោះភៅ ម៉ៅ ជាបុរសមានប្រពន្ធហើយ អាយុ៤០ឆ្នាំ មុខរបរជា ប៉ូលិសនាយកដ្ឋានការពារនៃក្រសួងមហាផ្ទៃ មានទីលំនៅភូមិព្រៃវៃងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ប្រភពបន្តថា ប្តីរបស់ស្ត្រីដែលមានចរិតផិតក្បត់ និងប្រពន្ធរបស់បុរសដែលបង្កើតសហាយស្មន់ជាមួយស្ត្រីក្បត់ប្តីខាងលើត្រូវបានគេតាមដានឃើញថា មានទំនាក់ទំនងគ្នាយូរមកហើយ ទើបតែយប់ម៉ិញគេតាមទាន់ពេលពួកគេទាំងពីរនាក់ណាត់គ្នាមកឡើងឋានសួគ៌នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ប្តឹងសមត្ថកិច្ចឡោមព័ទ្ធមួយយប់រង់ចាំព្រឹកឡើងចាប់ខ្លួនចាត់ការតាមច្បាប់ ។
ពេលនេះសមត្ថកិច្ចកំពុងសាកសួរកសាងសំណុំរឿងចាត់ការតាមច្បាប់ តែគេពុំទាន់ដឹងថា បុរស និងស្ត្រី២នាក់ដែលប្តី-ប្រពន្ធខ្លួនឯងផិតក្បត់នោះចាត់ការដាក់ពាក្យបណ្តឹង ឬសម្រុះសម្រួលយ៉ាងណានោះទេ ចំពោះរឿងផិតក្បត់តាមទាន់ជាន់កែងយប់ម៉ិញនេះ៕
ចែករំលែកព័តមាននេះ