ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​រន្ធត់​នៅ​ពេល​ឃើញ​ប្រពន្ធ​…​ក្នុង​បន្ទប់ទឹក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ នេះ មាន​ជនបរទេស ឈ្មោះ SAUERLANDOVA…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ នេះ មាន​ជនបរទេស ឈ្មោះ SAUERLANDOVA RUZENA ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជនជាតិ CZECH លិខិតឆ្លងដែន​លេខ 39618417 បាន​ស្លាប់​នៅផ្ទះ​សំណាក់​ប៉ា​រី​ស ស្ថិត​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

សមត្ថកិច្ច​បច្ចេកទេស និង​គ្រូពេទ្យ​ចូលរួម​ពិនិត្យ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម នៅ​ក្នុង​ធុងសំរាម​មាន​សំបក​ថ្នាំ​ចំនួន​១១​បន្ទះ ស្មើនឹង​១១០​គ្រាប់ ។ នៅ​លើ​តុ​មាន​កែវ មានទឹក និង​ឃើញ​មាន​សល់ថ្នាំ​នៅ​ក្នុង​នោះ​មួយ​ចំនួន ។

តាម​ចម្លើយ​ប្តី​ឈ្មោះ SAUERLAND JOHANNES DEUTSCH អាយុ​៦៨​ឆ្នាំ ជនជាតិ​អា​លឺ្ល​ម៉​ង់ ដេក​ក្នុង​បន្ទប់​តែ​មួយ ដោយ​បញ្ជាក់​ថា ពួក​គាត់​ឈ្លោះ​គ្នា (​ប៉ុន្តែ​ការ​ឈ្លោះ​នេះ​ញឹកញាប់​) រួច​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​គាត់​ក៏​ដេក​លក់​ទៅ ។ លុះ​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ស្រាប់តែ​ឃើញ​ប្រពន្ធ​ស្លាប់​ក្នុង​បន្ទប់ទឹក ។

តាម​ការ​សន្និដ្ឋាន ជន​រង​គ្រោះ​ស្លាប់​ដោយ​លេបថ្នាំ​លើស​កម្រិត ។ ក្រោយមក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​រៀបចំ​បញ្ជូន​ទៅ​ភ្នំពេញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ