ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព័ត៌មាន​អនុញ្ញាតឲ្យផ្សាយ​ឡើងវិញ​នូវវិទ្យុបរទេស​ផ្សាយជាខេមរៈភាសា​ ដែលវិទ្យុFMក្នុង​ស្រុកជួល​ម៉ោង

11 ឆ្នាំ មុន

យោងតាមទូរទស្សន៏ជាតិ​ (ទទក) ​ផ្សាយកាលពីយប់ថ្ងៃទី២៩​ មិថុនា ​២០១៣បានឲ្យដឹងថា ក្រសួងព័ត៌មាន​បានអនុញ្ញាត​ឲ្យ​វិទ្យុFMក្នុងស្រុក​ផ្សាយឡើងវិញ​​ហើយ នូវវិទ្យុ​បរទេស​ផ្សាយ​ជាខេមរៈភាសា (វិទ្យុអាស៊ីសេរី​ វីអូអេ ​និងវិទ្យុបារំាងអន្តរជាតិ​ ) ដែលវិទ្យុក្នុងស្រុកជួលម៉ោងផ្សាយ ប៉ុន្តែត្រូវ​គោរពតាមការ​ណែនំា​របស់​ក្រសួង​ព័ត៌មាន​ចុះថ្ងៃទី​២១ ​មិថុនា​ ២០១៣ ។

ការអនុញ្ញាត​ឲ្យមានការផ្សាយបន្តផ្ទាល់​ឡើងវិញពីវិទ្យុបរទេសផ្សាយជា​ខេមរៈភាសានាពេលនេះ​ ធ្វើឡើងបន្ទាប់ពី​ត្រូវបានគេមើលឃើញថា​ មានប្រតិកម្មយ៉ាងច្រើន​ពី​សំណាក់​អ្នកស្តាប់​វិទ្យុអាស៊ីសេរី​ វីអូអេ​ និងមជ្ឈដ្ឋានទូទៅមួយចំនួន ​ក៏ដូចជាស្ថានទូតអាមេរិកប្រចំាកម្ពុជា​ ជុំវិញសេចក្តីណែនំា​របស់ក្រសួង​ព័ត៌មានកាលពីថ្ងៃទី២៥​ មិថុនា ២០១៣​ ដែលសម្រេចមិនឲ្យវិទ្យុFMក្នុងស្រុក​ផ្សាយបន្តនូវវិទ្យុបរទេស​ផ្សាយជាខេមរៈភាសាក្នុងអំឡុងពេលយុទ្ឋនាការឃោសនា​បោះឆ្នោត​មានរយៈពេល៣០ថ្ងៃ ដោយចាត់​ទុកជាការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅសិទ្ឋិសេរីភាព​នៃការបញ្ចេញមតិនៅកម្ពុជា​ ៕