ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​កំសត់​ទុរគត​អាយុ​១០៤​ឆ្នាំ​ដង្ហោយរក​ជំនួយ​ពី​សប្បុរស​ជន​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ មនុស្ស​រស់​នៅ​ពឹង​លើ​ការ​បរិ​ភោគ​បាន​គ្រប់​គ្រាន់​​ និង​ការ​ស្នាក់​អាស្រ័យ​បាន​ត្រឹម​ត្រូវ​ តែ​ទោះ​ជា​យ៉ាង​ណា​ពុំ​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ជីវិត​ និង​ជីវ​ភាព​រស់​នៅ​​បាន​សម​ប្រកប​ទៅ​តាម​ចិត្ត​ប្រាថ្នា​ទាំង​អស់​នោះ​ទេ ។ ជាក់​ស្តែង​លោក​តា​វ័យ​ចាស់​ជរា​ជន​ជាតិ​ព្នង​ម្នាក់​អាយុ​១០៤​ឆ្នាំ បាន​ធ្លាក់​ខ្លួន​លំបាក​វេទនា​តែ​ឯង​ ខណៈ​ជំងឺ​កំពុង​វាយ​លុក​លើ​រូប​រាង​កាយ​គ្មាន​ពេល​ល្ហែ និង​ពុំ​មាន​កូន​ចៅ​សូម្បី​តែ​ម្នាក់​​សម្រាប់​មើល​ការ​ខុស​ត្រូវ​លើ​ជីវិត​ជា​ជន​ចាស់​ជរា​ឡើយ​។

ខេត្ត​មណ្ឌល​គិរី ៖ មនុស្ស​រស់​នៅ​ពឹង​លើ​ការ​បរិ​ភោគ​បាន​គ្រប់​គ្រាន់​​ និង​ការ​ស្នាក់​អាស្រ័យ​បាន​ត្រឹម​ត្រូវ​ តែ​ទោះ​ជា​យ៉ាង​ណា​ពុំ​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ជីវិត​ និង​ជីវ​ភាព​រស់​នៅ​​បាន​សម​ប្រកប​ទៅ​តាម​ចិត្ត​ប្រាថ្នា​ទាំង​អស់​នោះ​ទេ ។ ជាក់​ស្តែង​លោក​តា​វ័យ​ចាស់​ជរា​ជន​ជាតិ​ព្នង​ម្នាក់​អាយុ​១០៤​ឆ្នាំ បាន​ធ្លាក់​ខ្លួន​លំបាក​វេទនា​តែ​ឯង​ ខណៈ​ជំងឺ​កំពុង​វាយ​លុក​លើ​រូប​រាង​កាយ​គ្មាន​ពេល​ល្ហែ និង​ពុំ​មាន​កូន​ចៅ​សូម្បី​តែ​ម្នាក់​​សម្រាប់​មើល​ការ​ខុស​ត្រូវ​លើ​ជីវិត​ជា​ជន​ចាស់​ជរា​ឡើយ​។ សព​ថ្ងៃ​រូប​គាត់​រស់​នៅ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​សណ្តាន​ចិត្ត​របស់​អ្នក​ជិត​ខាង​ផ្តល់​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ដ៏​តូច​ចង្អៀត​ ។ សព្វ​ថ្ងៃ​លោក​តាទុរគត​​រស់​នៅ​ភូមិ​-ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី។

តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ​លុញ​ដែល​មាន​ទី​លំនៅ​ក្បែរ​​លោក​តា​កំសត់​ទុរគត​បាន​ឱ្យ​ដឹង​ថា លោក​តា​មាន​ឈ្មោះ​សាង អាយុ​១០៤​ឆ្នាំ ពុំ​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ហើយ​គាត់​ក៏​ពុំ​មាន​ប្រពន្ធ​កូន​ដែរ ។ លោក​លុញ​បន្ត​ថា លោក​តា​​រស់​នៅ​ម្នាក់​ឯង​ស្ទើរ​មួយ​ជិវិត​ទៅ​ហើយ ហើយ​សព្វ​ថ្ងៃ​គាត់​រស់​នៅ​ដោយ​សារ​ទឹក​ចិត្ត​របស់​អ្នក​ភូមិ​ដែល​​​បាន​ផ្តល់​អាហារ​បន្តិច​បន្តួច​សម្រាប់​មួយ​ពេល​ៗ​ប៉ុណ្ណោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ រូប​​គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​ រាល់​ថ្ងៃ​សុខ​ភាព​​របស់​លោក​តា​កំពុង​រង​នូវ​ជំងឺជា​ច្រើន​មុខ​ និង​ពុំ​អាច​ងើប​ដើរ​បាន​ឡើយ​បាន​ត្រឹម​អង្គុយ​កិល​មួយ​កន្លែង​។ ជាង​នេះ​ទៅ​ទៀត​គាត់​ពុំ​មាន​បង​ប្អូន​ញាតិ​មិត្ត​ជួយ​ទំនុក​បម្រុង​នោះ​ទេ គឺ​មាន​តែ​ម្នាក់​ឯង​គត់​ ។

ដូច្នេះ​តាម​រយៈ​កោះ​សន្តិ​ភាព​សូម​សំណូម​ពរ​​ដល់​សប្បុរស​ជន​ដែល​មាន​ទឹក​ចិត្ត​​សប្បុរស​ធម៌​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​អំណោយ​ដល់​លោក​តា​កំសត់​ទុរគត​ម្នាក់​នេះ​ផង​៕