ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​តែ​រូប​កាយ​ឯ​វិញ្ញាណ​មិន​ចេះ​ស្លា.ប់

5 ឆ្នាំ មុន

បដិសន្ធិ​របស់​សត្វ​ប្រៀប​បាន​នឹង​ដង្កូវបាក់ខ្នង​គឺ​ហៀបនឹង​ដាក់​ខ្យល់​ភ្លាម វិញ្ញាណ​ក៏​ចេញ​ចាក​ផុត​ពី​កាយ​ក្នុង​ខណៈនោះ​ហើយ​យោនយកកំណើត​ថ្មី​ភ្លាម​គឺ​កើត​ទៅ​តាម​យថាកម្ម​របស់​ខ្លួន បើ​ធ្លាប់​ធ្វើអំពើ​ល្អ ធ្វើបុណ្យ​កុសល​ទុក​មក​ហើយ នឹង​នាំ​វិញ្ញាណ​ទៅ​កើត​នៅ​ក្នុង​សុគតិភព តែបើ​ធ្វើអំពើ​ជា​អកុសល អំពើអាក្រក់ នឹង​នាំ​បដិសន្ធិ​របស់​សត្វ​នោះ​ទៅ​ក្នុង​អបាយភូមិ​មាន​នរក​ប្រេត​ជាដើម ។ ដោយសារតែហេតុនេះហើយបានជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​​អប់រំ​ឱ្យ​យើង​ប្រឹង​សន្សំ​បុណ្យ​កុសល​ពី​ឥឡូវនេះ​ទៅ…

បដិសន្ធិ​របស់​សត្វ​ប្រៀប​បាន​នឹង​ដង្កូវបាក់ខ្នង​គឺ​ហៀបនឹង​ដាក់​ខ្យល់​ភ្លាម វិញ្ញាណ​ក៏​ចេញ​ចាក​ផុត​ពី​កាយ​ក្នុង​ខណៈនោះ​ហើយ​យោនយកកំណើត​ថ្មី​ភ្លាម​គឺ​កើត​ទៅ​តាម​យថាកម្ម​របស់​ខ្លួន បើ​ធ្លាប់​ធ្វើអំពើ​ល្អ ធ្វើបុណ្យ​កុសល​ទុក​មក​ហើយ នឹង​នាំ​វិញ្ញាណ​ទៅ​កើត​នៅ​ក្នុង​សុគតិភព តែបើ​ធ្វើអំពើ​ជា​អកុសល អំពើអាក្រក់ នឹង​នាំ​បដិសន្ធិ​របស់​សត្វ​នោះ​ទៅ​ក្នុង​អបាយភូមិ​មាន​នរក​ប្រេត​ជាដើម ។

ដោយសារតែហេតុនេះហើយបានជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​​អប់រំ​ឱ្យ​យើង​ប្រឹង​សន្សំ​បុណ្យ​កុសល​ពី​ឥឡូវនេះ​ទៅ ព្រោះ​ជីវិត​យើង​នេះ​មិន​ឋិតថេរ​ទេ ។ រូប​កាយ​យើង​នេះ​បើ​ពិចារណា​ឱ្យ​មែនទែន​ទៅ​គ្មាន​អ្វី​ដែល​ជា​របស់​មាន​សារសំខាន់ មាន​ប្រយោជន៍​សោះ គឺ​ផ្ទុក​ទៅ​ដោយ​របស់​បដិកូល របស់​គួរ​ខ្ពើមរអើម លាមក ខ្ទុះ ស្លេស្ម៍ ហើយ​ពេល​ស្លាប់​ទៅ​កាយ​នេះ​ក៏​ដេក​ស្តូកស្តឹង​ភ្លឹង​ឥត​កម្រើក​ដូច​ជា​អង្កត់អុស​រក​ប្រយោជន៍​គ្មាន​ឡើយ បើ​គេ​យក​ទៅ​កប់ រូប​កាយ​នេះ​នឹង​ពុក​ផុត​រលេះរលួយ​រលាយ​ទៅ​ជា​ចំណី​ដី​អស់​ឥត​មាន​សល់​អ្វី បើ​គេ​យក​ទៅ​ដុត​ក៏​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​នៅ​សល់​តែ​ឆ្អឹង​កម្ទេចកម្ទី​បន្តិចបន្តួច​ជាប់​នឹង​ផេះ​ផង់​។

បើ​យ៉ាងនេះ តើ​អ្នក​ស្លាប់​នោះ​ទទួល​ភាគ​ផល​នៃ​ទក្ខិណាទាន​ដែល​ញាតិ​ឧទ្ទិស​ទៅ​ដូច​ម្តេច​កើត? ឬ​មួយ​ក៏​មាននៅ​សេសសល់​ធម្មជាតិ​អ្វី​សម្រាប់​ទទួល​ដែរ​ឬទេ?

ពិត​ណាស់​យើង​ទាំងអស់​គ្នា​ដែល​ស្លាប់​ទៅ បើ​គេ​យក​ទៅ​កប់ ឬ​ដុត​ពិតជា​បែប​ហ្នឹង​មែន ប៉ុន្តែ​មិនមែន​សូន្យ​ទទេ គឺ​មិនកើត​ក្នុង​ភព​ខាង​មុខ​នោះ​ទេ នៅ​តែ​កើត​ក្នុង​ភព​ខាង​មុខជា​និច្ច ព្រោះ​វិញ្ញាណ​គឺ​ចិត្ត​នៅ​ចង​ចាំ​ជាក់ច្បាស់​តាម​ទ្វារ​ទាំង​៦ ខណៈ​ខ្យល់​ដង្ហើម​ហៀ​ប​ដក​ចេញ​ចាក​រូប​កាយ​ផុត​ហើយ វិញ្ញាណ​នេះ​ស្ទុះ​ចេញ​ផុត​ចាក​រូប​កាយ​ទៅ​ចាប់បដិសន្ធិ​ក្នុង​ភព​ខាង​មុខ​រួច​ស្រេច​ហើយ​ដែរ បើ​ធ្លាប់​ធ្វើអំពើ​ល្អ​ក៏​ទៅ​កើត​ក្នុង​ឋានសួគ៌ តែបើ​ធ្លាប់​ធ្វើអំពើ​អាក្រក់​ក៏​ទៅ​កើត​ក្នុង​អបាយភូមិ​ ។

វិញ្ញាណ​នេះ​មិន​ចេះ​ស្លាប់ វិញ្ញាណ​ហ្នឹងហើយ​ដែល​មាន​អំណាច​ទទួល​ភាគ​ផល​នៃ​ទក្ខិណាទាន​ដែល​បុគ្គល​ឧទ្ទិស​ទៅ​នោះ​ ។