ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របីទាំងក្រាលប៊ិះខ្ទេចដោយសារ​បុរស​ទាំង២នាក់នេះ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ជនសង្ស័យ​ជា​មុខសញ្ញា​២​នាក់​ក្នុង​អំពើ​លួច​ក្របី​ទាំង​ក្រោល​របស់​ពលរដ្ឋ​នៅ​ខាងក្រោយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ចាប់ខ្លួន បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ធ្វើ​សកម្មភាព​លួច​កៀង​ក្របី​ចំនួន​៩​ក្បាល​តែ​មិន​បាន​សម្រេច​។ នគរបាល​ស្រុក​ព្រែក​ប្រសព្វ​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ នៅ​ខាងក្រោយ​ឃុំ​សោ​ប…

ខេត្តក្រចេះ​៖ ជនសង្ស័យ​ជា​មុខសញ្ញា​២​នាក់​ក្នុង​អំពើ​លួច​ក្របី​ទាំង​ក្រោល​របស់​ពលរដ្ឋ​នៅ​ខាងក្រោយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ចាប់ខ្លួន បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ធ្វើ​សកម្មភាព​លួច​កៀង​ក្របី​ចំនួន​៩​ក្បាល​តែ​មិន​បាន​សម្រេច​។

នគរបាល​ស្រុក​ព្រែក​ប្រសព្វ​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ នៅ​ខាងក្រោយ​ឃុំ​សោ​ប ស្រុក​ប្រសព្វ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ឈ្មោះ ចាន់ បូ​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហេង គង់ ភេទ អាយុ​៤៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​សកម្មភាព​លួច​កៀង​ក្របី​របស់​អ្នក​ភូមិ​ចំនួន​៩​ក្បាល ដែល​អ្នក​ភូមិ​៣​គ្រួសារ​ចង​នៅ​ក្នុង​ក្រោល​ខាងក្រោយ​ផ្ទះ​។

តែ​ការ​ធ្វើ​សកម្មភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់មិ​ន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​បាន​ប្តឹង​រាយការណ៍ ហើយ​កម្លាំង​នគរបាល​ល្បាត​របស់​ប៉ុស្តិ៍​រដ្ឋបាល​​ចុះ​​ស្រាវជ្រាវ ស្ទាក់​ចាប់ខ្លួន​នៅ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​តែ​ពួន​សម្ងំ​ក្នុង​ព្រៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ