ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២៤​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​និង​គ្រឿងញៀន ។ ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២៤​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​និង​គ្រឿងញៀន ។

ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក ជា​វត្ថុ​តាង​ភ្ជាប់​ទៅ​ជាមួយ​ផង​ដែរ ។

ក្រុម​ជនសង្ស័យ​ចំនួន​២៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌដូនពេញ រួម​មានការ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​២​ថ្ងៃ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​គ្នា ។

ក្រុម​ជនសង្ស័យ​ទាំង​២៤​នាក់​សុទ្ធតែ​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​ភាគច្រើន​បោះបង់​ចោល​មុខរបរ​ប្រចាំ​ថ្ងៃ ប្រមូលផ្តុំ​គ្នា ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ បើ​គ្មាន​ការ​ទប់ស្កាត់ ។

ក្រុម​ជនសង្ស័យ​ទាំងអស់ ស្ថិត​ក្នុង​ដំណាក់កាល​ស្ថាប័ន​អយ្យការ​កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី មិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ