ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​កម្មករ​ម្នាក់​ត្រូវក្តារ​បន្ទះ​ធ្លាក់ចំ​ក​រងរបួសធ្ងន់ ត្រូវបាន​បញ្ជូនមក​ស្រុកកំណើត​វិញ​ហើយ

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ស្ត្រី​ជាកម្មករ​​ម្នាក់​បាន​រងរបួស​ធ្ងន់​​ដោយ​សារ​តែ​​ក្តារ​បន្ទះ​ធ្លាក់​ពីលើ​អគារ​ខ្ពស់​​ត្រូវចំក ហើយ​ត្រូវបានសម្រាក​ព្យា​​បាល​​នៅ​ក្នុង​​ប្រទេស​ថៃ​អស់រយៈ​ពេល​ជាង​២ខែ​ហើយ​នោះ តែ​ស្ថាន​ភាព​នៅ​​មិន​បាន​ធូរ​ស្រាល​ ត្រូវបាន​ក្រុម​គ្រួសារ​សម្រេច​ចិត្ត​​បញ្ជូន​ស្ត្រីរងគ្រោះ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែត​ កាលពីវេលាម៉ោង​១​រសៀលថ្ងៃទី​២៨ មិថុនា

ក្រុងប៉ោយប៉ែត ៖ ស្ត្រី​ជាកម្មករ​​ម្នាក់​បាន​រងរបួស​ធ្ងន់ ​​ដោយ​សារ​តែ​​ក្តារ​បន្ទះ​ធ្លាក់​ពីលើ​អគារ​ខ្ពស់​​ត្រូវចំក ហើយ​ត្រូវបានសម្រាក​ព្យា​​បាល​​នៅ​ក្នុង​​ប្រទេស​ថៃ​អស់រយៈ​ពេល​ជាង​២ខែ​ហើយ​នោះ តែ​ស្ថាន​ភាព​នៅ​​មិន​បាន​ធូរ​ស្រាល​ ត្រូវបាន​ក្រុម​គ្រួសារ​សម្រេច​ចិត្ត​​បញ្ជូន​ស្ត្រីរងគ្រោះ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែត​ កាលពីវេលាម៉ោង​១​រសៀលថ្ងៃទី​២៨ មិថុនា ២០១៣ ។

បើ​តាមប្រភព​ពី​ក្រុមគ្រួសារ​បានឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​នេះ​ឈ្មោះ​ស៊ិញ និត អាយុ​១៩​ឆ្នាំ មានស្រុកកំណើត​នៅ​ភូមិអញ្ចាញ ឃុំ​សំរោង ​ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយ​មានជ័យ ហើយ​បាន​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​ទីក្នុងទឹកដី​​ថៃ​តាម​រយៈ​ក្រុម​ហ៊ុន​ស្របច្បាប់​មួយ​នៅ​​ក្នុង​ស្រុក ហើយ​បន្ទាប់មក​​បាន​ធ្វើ​ជាកម្មករ​​សំណង់​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​​បាងកក ប្រទេស​ថៃ ៕