ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​ច​​ចិត្ត​​ប្តី​​មិន​​ឱ្យ​​និយាយ​​ទូ​រស័ព្ទ​ច្រើន​ លេប​ផ្លែ​ឡាម​សម្តែង​ភាព​ស្មោះ​ត្រង់​

11 ឆ្នាំ មុន

ខេត្តស្វាយ​រៀង​៖ មានកា​រភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ដោយ​សារស្ត្រី​​ម្នាក់​អាយុ២៥​ឆ្នាំ តូ​ច​ចិត្ត​ប្តី​មិនឱ្យ​​និយាយ​ទូ​រស័ព្ទច្រើន​ យក​ផ្លែ​ឡាម​​​លេប​ចូល​ក្នុង​ពោះ​​ធ្វើឱ្យ​មុត​តាំង​ពី​បំ​ពង់​.ក​រហូត​​ដល់​ក្រពះ​​ចុក​ឈឺ​ពើប​ផ្សាគួរ​ឱ្យ​ញាក់​សាច់ ខណៈពេល​កូន​និង​ប្តី​មិន​នៅ​ផ្ទះ​ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​​១០​ព្រឹក​ថ្ងៃទី​២៧ មិថុនា​​ នៅ​ភូមិ​​ស្វាយ​ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

បើ​តាម​បុរសជាប្តី​ឈ្មោះ​មូ ភ័ក្រ អាយុ​៣៧​ឆ្នាំ​ ប្រាប់​កោះ​សន្តិភាពថា ប្រពន្ធ​របស់​គាត់​ដែល​លេប​ផ្លែឡាម​នេះ​ឈ្មោះ​អ៊ឹង សុខលី​ អាយុ​២៥​ឆ្នាំ​ មាន​កូន​២នាក់ ។​ ប្រភព​បន្ត​ថា មុន​ពេល​កើត​ហេតុប៉ុន្មាន​ថ្ងៃ ​ស្ត្រី​ជាប្រពន្ធ​វក់​នឹង​និយាយ​ទូ​រស័ព្ទមួយ​ថ្ងៃៗ​វាស់​ល្ងាច មាន​មនុស្សប្រុសស្រី​ទូ​រស័ព្ទ​ចូល​និយាយ​លែបខាយ ដូច​ជា​​ខ្លួន​នៅ​ទំ​នេរ​​ គ្មានកូន គ្មាន​ប្តី​ ទើប​រូបគាត់​ជាប្តី​ស្តី​បន្ទោសបន្តិចបន្តួច​​ លុះ​មក​ដល់​ថ្ងៃកើតហេតុ​ស្រាប់តែនាង​លេបឡាម​ប៉ងធ្វើ​អត្ត​ឃាត​តែម្ដង​ ៕​​