ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​គ្រឹះ​ស្ថាន​អាជីវ​កម្ម​ជាង​3​សែន​ផ្តល់​ការ​ងារ​ជាង​1​លាន​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​ អិុត​ ប្រាំង​ រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​ និង​ថាម​ពល​ បាន​ថ្លែង​ថា​ យោង​តាម​លទ្ធ​ផល​ជំរឿន​ឆ្នាំ​២០០៩​ របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​ ប្រទេស​កម្ពុជា​ មាន​គ្រឹះ​ស្ថាន​អាជីវ​កម្ម​ ដែល​បាន​ចុះ​បញ្ជី​ផង​ និង​មិន​ទាន់​ចុះ​បញ្ជី​ សរុប​ចំនួន​ជាង​៣សែន​(៣៧៥.០៩៥) គ្រឹះ​ស្ថាន​ ដែល​កំពុង​ដំណើរ​ការ​ ក្នុង​នោះ​៨៥​ភាគ​រយ​គឺ​ជា​សហ​គ្រាស​ធុន​តូច​ ដែល​បាន​ផ្តល់​ការ​ងារ​

រាជធានីភ្នំពេញ​ ៖ លោក​ អិុត​ ប្រាំង​ រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​ និង​ថាម​ពល​ បាន​ថ្លែង​ថា​ យោង​តាម​លទ្ធ​ផល​ជំរឿន​ឆ្នាំ​២០០៩​ របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​ ប្រទេស​កម្ពុជា​ មាន​គ្រឹះ​ស្ថាន​អាជីវ​កម្ម​ ដែល​បាន​ចុះ​បញ្ជី​ផង​ និង​មិន​ទាន់​ចុះ​បញ្ជី​ សរុប​ចំនួន​ជាង​៣សែន​(៣៧៥.០៩៥) គ្រឹះ​ស្ថាន​ ដែល​កំពុង​ដំណើរ​ការ​ ក្នុង​នោះ​៨៥​ភាគ​រយ​គឺ​ជា​សហ​គ្រាស​ធុន​តូច​ ដែល​បាន​ផ្តល់​ការ​ងារ​ប្រមាណ​មួយ​លាន​នាក់​ដល់​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​ ។​

លោក​ អុិត​ ប្រាំង​ បាន​ថ្លែង​បែប​នេះ​ខណៈ​ពេល​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ផលិត​ផល​ និង​សេវា​កម្ម​កម្ពុជា​-ម៉ាឡេ​ស៊ី​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៨​ មិថុនា​ ។​ លោក​ អុិត​ ប្រាំង​ ថ្លែង​បន្ត​ថា​ ពិព័រណ៍​នេះ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​២៨​-២៩ និង​៣០​ មិថុនា​ មាន​ស្តង់​តាំង​បង្ហាញ​ផលិត​ផល​ចំនួន​ជាង​១៤០​ស្តង់​ ។ ពិព័រណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​៦​យ៉ាង​គឺ​ ១-ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​ភាព​ និង​បន្ត​កិច្ច​សហ​ការ​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេ​ស៊ី​ ២-លើក​កម្ពស់​តម្លៃ​ផលិត​ផល​ និង​សេវា​កម្ម​របស់​ប្រទេស​ទាំង​ពីរ​ ៣-ផ្តល់​ឱកាស​ឱ្យ​សហ​គ្រិន​កម្ពុជា​ និង​ម៉ាឡេស៊ី​ ធ្វើ​ជំនួប​ពិភាក្សា​ផ្នែក​អាជីវ​កម្ម​ ៤-ដើម្បី​ធ្វើ​ការ​បង្ហាញ​ផលិត​ផល​ដែល​មាន​សក្តា​នុពល​ដល់​ប្រជា​ជន​គ្រប់​ជាតិ​សាសន៍​ ៥-បង្កើន​ការ​នាំ​ចេញ​នាំ​ចូល​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ទាំង​ពីរ​ និង​៦-ដើម្បី​ត្រៀម​ខ្លួន​ចូល​ទៅ​ក្នុង​សមា​ហ​រណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​២០១៥​ខាង​មុខ​នេះ​ ៕​