ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​រិះ​គន់​ក្រុម​ហ៊ុន​ថា​មិន​ជួស​ជុល​ផ្លូវ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវ​ចោម​ចៅ​ដែល​ទូ​ទៅ​គេ​ស្គាល់​ថា​ជា​ផ្លូវ​វ៉េង​ស្រេង​ កំពុង​មាន​ស្ថាន​ភាព​យ៉ាប់​យឺុ​ន​មែន​ទែន​ ដោយ​នៅ​លើ​ដង​ផ្លូវ​ទាំង​មូល​បា​ន​ក្លាយ​ទៅ​ជា​រណ្តៅ​ និង​ជង្ហុក​ធំ​ៗ​ ​មាន​ទឹក​ដក់​ជ្រៅ​ដូច​ជា​ត្រពាំង​ ពិ​បាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ទី​បំផុត​ ​ប៉ះ​ពាល់​​សោ​ភ័ណ​ភាព​រាជ​ធានី​ភ្នំ​ពេញ​ដ៏​ស្រស់​ស្អាត​យា៉ង​ខ្លាំង​ ។

រាជ​ធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវ​ចោម​ចៅ​ដែល​ទូ​ទៅ​គេ​ស្គាល់​ថា​ជា​ផ្លូវ​វ៉េង​ស្រេង​ កំពុង​មាន​ស្ថាន​ភាព​យ៉ាប់​យឺុ​ន​មែន​ទែន​ ដោយ​នៅ​លើ​ដង​ផ្លូវ​ទាំង​មូល​បា​ន​ក្លាយ​ទៅ​ជា​រណ្តៅ​ និង​ជង្ហុក​ធំ​ៗ​ ​មាន​ទឹក​ដក់​ជ្រៅ​ដូច​ជា​ត្រពាំង​ ពិ​បាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ទី​បំផុត​ ​ប៉ះ​ពាល់​​សោ​ភ័ណ​ភាព​រាជ​ធានី​ភ្នំ​ពេញ​ដ៏​ស្រស់​ស្អាត​យ៉ាង​ខ្លាំង​ ។

ផ្លូវ​វ៉េង​ស្រេង​នេះ​ ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ដែល​បាន​ចុះ​​កុង​ត្រា​វិនិ​យោគ​ជាមួយ​រដ្ឋា​ភិបាល​យា៉ង​ច្បាស់​លាស់​ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​ មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍ​ផ្លូវ​​ឱ្យ​បាន​ស្អាត​ល្អ​ឡើយ​ ។ ពេល​នេះ​កំណាត់​ផ្លូវ​​បាន​រង​នូវ​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ ដែល​អ្នក​ស្រុក​រស់​នៅ​ និង​អ្នក​ដំណើរ​ឆ្លង​កាត់​​រិះ​គន់​យា៉ង​ខ្លាំង​​ទៅ​ នឹង​ភាព​យឺត​យា៉វ​របស់​ក្រុម​ហ៊ុន​​វិនិយោគ​ក្នុង​ការ​ថែ​រក្សា​ និង​ជួស​ជុល​រហូត​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​មួយ​នេះ​ កាន់​តែ​យា៉ប់​យឺន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។

អ្នក​ស្រុក​បន្ត​ថា​ ពេល​មាន​ភ្លៀង​​ម្តង​ៗ​ទឹក​ដក់​គ្រប់​ទី​កន្លែង​ហើយ​ពេល​រថ​យន្ត​បើក​ឆ្លង​កាត់​ ទឹក​បាន​ហូរ​​ចូល​ក្នុង​លំ​នៅ​ឋាន​របស់​ពួក​គាត់​ ហើយ​បើ​គ្មាន​ភ្លៀង​ ពេល​រថ​យន្ត​បើក​ឆ្លង​កាត់​​ហុយ​ដី​ទ្រលោម​ងងឹត​មេឃ​ ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ និង​ការ​រស់​នៅ​ពិបាក​មែន​ទែន។ អ្នក​ស្រុក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ និង​សោ​ភ័ណ​ភាព​ដែល​មិន​អាច​ស្លៀក​ពាក់​ស្អៀត​បាត​បាន​ ព្រោះ​ក្រៅ​ពី​ដក់​ទឹ​ក​ក្លាយ​ជា​ភក់​ជ្រាំ​ផ្លូវ​នេះ​បាន​ហុយ​ដី​ប្រឡាក់​គ្មាន​សល់​ ។

​ពួក​គាត់​សំណូម​ពរ​ឱ្យ​ក្រុម​ហ៊ុន​ខាង​លើ​​ធ្វើ​ការ​ជួស​ជុល​ផ្លូវ​ខ្លះ​ផង​ កុំ​គិត​តែ​ប្រមូល​លុយ​ ជា​ពិសេស​​ក្រៅ​ពី​ភក់​ជ្រាំ​ រណ្តៅ​ធំៗ​ និង​ផ្លូវ​ហុយ​​នោះ​​មាន​កក​ស្ទះ​ចរាចរណ៍​ជា​រៀង​រាល់​​ថ្ងៃ​​ដែល​ជា​បញ្ហា​ត្រូវ​ដោះ​ស្រាយ​ ដើម្បី​សោ​ភ័ណ​ភាព​ដង​ផ្លូវ​សា​ធា​រណៈ​ និង​មុខ​មាត់​រាជ​ធា​នី​ ៕