ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់ភ្លៀងមួយមេទុស្សេខ្សែភ្លើង​រយៈ​ពេល​2​ម៉ោងទើបរលត់​

11 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​ហេតុ​ការណ៍​​​ទុស្សេ​ខ្សែ​ភ្លើង​​មួយ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ​មិថុនា ​នៅ​​ចំណុច​បង្គោល​លេខ​ប៉េ​៨៦៧ ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រឹប សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ប្រជា​ពល​រដ្ឋ​​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង ហើយ​នៅ​​ចំណុច​បង្គោល​ភ្លើង​​​​ខាង​លើ​មាន​​​ដើម​ឫស្សី​បោក​បក់​ប៉ះ​ចុះ​ឡើងៗ លុះ​ក្រោយ​ពេល​ភ្លៀង​រាំង

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​ហេតុ​ការណ៍​​​ទុស្សេ​ខ្សែ​ភ្លើង​​មួយ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ​មិថុនា ​នៅ​​ចំណុច​បង្គោល​លេខ​ប៉េ​៨៦៧ ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រឹប សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ប្រជា​ពល​រដ្ឋ​​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង ហើយ​នៅ​​ចំណុច​បង្គោល​ភ្លើង​​​​ខាង​លើ​មាន​​​ដើម​ឫស្សី​បោក​បក់​ប៉ះ​ចុះ​ឡើងៗ លុះ​ក្រោយ​ពេល​ភ្លៀង​រាំង ស្រាប់​តែ​មាន​​ទុស្សេ​ខ្សែ​ភ្លើង បណ្ដាល​ឲ្យ​មាន​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ខ្សែ​ភ្លើង​​យ៉ាង​សន្ធោ​សន្ធៅ​​បង្ក​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ​

ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ​បាន​នាំ​គ្នា​ដង​ទឹក​​ជះ​​ពន្លត់​យ៉ាង​សស្រាក់​សស្រាំ ប៉ុន្តែ​ភ្លើង​មិន​​រលត់​ភ្លាមៗ​​ឡើយ គឺ​នៅ​បន្ត​ឆាប​ឆេះ​​ពី​ខ្សែ​ភ្លើង​មួយ​​​​ទៅ​​​ខ្សែ​​​មួយ​​ភ្លើង​ទៀត ​​រហូត​​ដល់​ជាង​២​ម៉ោង​​ទើប​រលត់​ដោយ​ខ្លួន​ឯង ​ដោយ​មិន​បង្ក​​ឱ្យ​​​មាន​ការ​រាល​ដាល​​ឆាប​ឆេះ​ដល់​ទ្រព្យ​សម្បត្តិ​នៅ​ក្បែរ​នោះ​ទេ​។ ​​ចំណែក​ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​នោះ​​មាន​ការ​​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា​​​ ៕