រកស៊ី​តាម​អន​ឡាញ​ខុសច្បាប់​២​ទីតាំង​ត្រូវ​បាន​បង្ក្រាប


ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ដឹកនាំ​សម្របសំរួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញា​រង តេ​ង សា​ម៉ៃ និង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កំលាំង នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​កម្លាំង​ជំនាញ​សន្តិសុខ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឆែកឆេរ និង​ឃាត់ខ្លួន​ជន​ជនជាតិ​បរទេស​ដែល​បើក​មុខរបរ​រកស៊ី​(​អន​ឡាញ​) ដោយ​ខុសច្បាប់​ចំនួន​ពីរ​ទីតាំង​។

ទីតាំង​ទី​១-​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​ចំនួន​២៥​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៥​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​២០​នាក់ (​ស្រី​៣​នាក់​) ។

ទីតាំង​ទី​២- កាលពី​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៣០​នាក់ (​ស្រី​៧​នាក់​) ក្នុង​នោះ​ជនជាតិ​ចិន​៣​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​២៧​នាក់​(​ស្រី​៧​នាក់​) ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៥៥​នាក់ (​ស្រី​១០​នាក់​) ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន​៨​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់​(​ស្រី​១០​នាក់​) ។

ជនបរទេស​ទាំង​៥៥​នាក់ ត្រូវ​បាន​សម​ត្ច​កិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ