ថ្ងៃទី០៤កក្កដា គជប នឹងបង្ហាញពីស្ថានភាពទូទៅនៃយុទ្ឋនាការឃោសនារកសំឡេងឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជប ) នឹងបើកកិច្ចប្រជុំមួយស្តីពីស្ថានភាពទូទៅនៃការឃោសនារកសំឡេងឆ្នោត ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅម៉ោង១០ព្រឹកថ្ងៃទី០៤ កក្កដា ២០១៣ នៅទីស្នាក់ការកណ្តាល គ.ជ.ប ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប និងមានការចូលរួមពីតំណាងគណបក្សនយោបាយទំាង៨ សង្គមស៊ីវិល និង អ្នកសង្កេតការណ៏ជាតិ-អន្តរជាតិជាច្រើនរូប ៕
ចែករំលែកព័តមាននេះ