ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ហែ​ក្បួន​ឃោស​នា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​សមា​ជិក សមាជិកា​​បក្សប្រជាជន​​ស្រុក​កៀន​ស្វាយ​ជាង​២​ម៉ឺននាក់​ចូល​រួម​

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ព្រឹក​នេះ​ជា​ថ្ងៃ​ចាប់​ផ្តើម​ដំបូងនៃពិធី​ដង្ហែ​ក្បួនឃោសនា​បោះ​ឆ្នោត​នៃគ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​។ ចំពោះ​គណ​បក្ស​ប្រជាជន​កម្ពុជាវិញ ក៏​បាន​ចាប់​ផ្តើម​ពិធីដង្ហែ​ក្បួន​ឃោសនា​ផងដែរ ដែល​គេសង្កេត​​ឃើញ​សមាជិក សមា​ជិកា​ចូល​រួម​ជាង​២​ម៉ឺន​នាក់​នៅ​ស្រុក​កៀនស្វាយ នា​វេលា​ម៉ោង​៩​​ព្រឹក​​ថ្ងៃតី​២៧ មិថុនា ២០១៣ នេះ ដែល​បានការ​អញ្ជើញចូលរួមផ្ទាល់​ដោយលោក

ខេត្តកណ្តាល ៖ ព្រឹក​នេះ​ជា​ថ្ងៃ​ចាប់​ផ្តើម​ដំបូងនៃពិធី​ដង្ហែ​ក្បួនឃោសនា​បោះ​ឆ្នោត​នៃគ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​។ ចំពោះ​គណ​បក្ស​ប្រជាជន​កម្ពុជាវិញ ក៏​បាន​ចាប់​ផ្តើម​ពិធីដង្ហែ​ក្បួន​ឃោសនា​ផងដែរ ដែល​គេសង្កេត​​ឃើញ​សមាជិក សមា​ជិកា​ចូល​រួម​ជាង​២​ម៉ឺន​នាក់​នៅ​ស្រុក​កៀនស្វាយ នា​វេលា​ម៉ោង​៩​​ព្រឹក​​ថ្ងៃតី​២៧ មិថុនា ២០១៣ នេះ ដែល​បានការ​អញ្ជើញចូលរួមផ្ទាល់​ដោយលោក​នាយ​ឧត្តមសេនីយ៍​ បណ្ឌិត ឌុល សារឿន អនុ​ប្រធាន​គណៈ​អចិន្ត្រៃយ៍​បក្ស​ប្រជាជន​​ខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ចុះ​ជួយ​ស្រុក​កៀន​​ស្វាយ និង​ក្រុម​ការ​ងារ​បក្ស​ភូមិ-ឃុំ​ទាំងអស់​​ក្នុងស្រុក ។

ដោយឡែក​នៅ​ឃុំព្រែក​ទម្លាប់ ស្រុក​លើក​ដែក វិញ ក៏មាន​ការ​ជួប​ជុំ​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​បក្ស​ប្រជា​ជន​​ស្រុក​លើក​ដែក​ផង​ដែរ ដែល​មានសមាជិក សមាជិកា​​​​បក្ស​ប្រជា​ជន​ប្រមាណ២.០០០​នាក់​ចូលរួម ជាមួយ​លោកជំទាវឃួន សុដារី សមាជិកា​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​ អនុ​ប្រធាន​ទី១ រដ្ឋសភា អនុ​ប្រធាន​គណៈពង្រឹង​មូល​ដ្ឋាន​ខេត្ត​កណ្តាល និង​ជាប្រធាន​​គណៈពង្រឹង​ចុះ​ជួយស្រុក​លើកដែក​ និង​ក្រុម​ការ​ងារ​​បក្សទាំងអស់​ផងដែរ ៕