ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន​​ឧបត្ថម្ភ​ដល់​ក្មេង​ប្រុស​អត់​ដៃ​អត់​ជើង​​មាស​ សំណាង​ខេត្តកំពត

11 ឆ្នាំ មុន

ខេត្ត​កំពត​៖ ក្មេ​ង​ប្រុស​​មាស​ សំណា​ង​ ដែលពុំ​មាន​ដៃ​ពុំ​មាន​ជើង​​ ខំប្រឹង​តស៊ូ​រស់​នៅ​ទាំង​លំបាកលំ​បិន​នោះ​​ ត្រូវ​បាន​សប្បុរស​ជន​ជួយ​ឧបត្ថម្ភថវិកា​ ៣៣ម៉ឹន​រៀល​ សៀវភៅ២៤ក្បាល​ ប៊ិច​ហ្វឺត ១២ដើម ដៃ​ខ្មៅ​​១ឡូ​ និង​រទេះ​រុញ​មួយ​ ​ជា​ការ​ឧបត្ថម្ភ​របស់​​យុវ​ជន​​ផល្លា ផលសម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣ សាលា​ច្បាប់​នៅ​សង្កាត់​បឹង​ព្រលិត​​ ខណ្ឌ​៧មករា រាជធានី​

ខេត្ត​កំពត​៖ ក្មេ​ង​ប្រុស​​មាស​ សំណា​ង​ ដែលពុំ​មាន​ដៃ​ពុំ​មាន​ជើង​​ ខំប្រឹង​តស៊ូ​រស់​នៅ​ទាំង​លំបាកលំ​បិន​នោះ​​ ត្រូវ​បាន​សប្បុរស​ជន​ជួយ​ឧបត្ថម្ភថវិកា​ ៣៣ម៉ឹន​រៀល​ សៀវភៅ២៤ក្បាល​ ប៊ិច​ហ្វឺត ១២ដើម ដៃ​ខ្មៅ​​១ឡូ​ និង​រទេះ​រុញ​មួយ​ ​ជា​ការ​ឧបត្ថម្ភ​របស់​​យុវ​ជន​​ផល្លា ផលសម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣ សាលា​ច្បាប់​នៅ​សង្កាត់​បឹង​ព្រលិត​​ ខណ្ឌ​៧មករា រាជធានី​ភ្នំ​ពេញ​។

 នៅក្នុង​ការឧបត្ថម្ភ​នោះ​ប្រាក់​៣៤ម៉ឺន​រៀល​ និង​៦២ដុល្លារ​​ ផ្សេ​ង​ទៀត​ត្រូវ​បាន​ភ្នាក់ងារ​កោះ​សន្និភាព​ប្រគល់​ជូន​ដល់​ឪ​ពុក​ម្ដាយ​ក្មេង​ប្រុស​ កាលពី​ថ្ងៃទី​២៦ មិថុនា ២០១៣ ដោយមានការចូលរួម​ពី​លោក​ចាន់ សាម៉ន​ ​មេឃុំ​​បឹ​ង​សាលា​ខា​ង​ជើ​ង​។ នា​​ឱកាស​នោះ​ឪពុក​ម្ដាយ​របស់​ក្មេង​ប្រុស​ពិការ​ ក៏ដូច​ជា​លោក​មេឃុំ​បាន​ថ្លែ​ង​អំណរគុណ​​យ៉ា​ងជ្រាល​ជ្រៅ​ចំ​ពោះ​​សប្បុរស​ជន​ដែលបាន​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​សម្ភារ៕