ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ឃុំសំបួរមាសនិងឃុំស្វាយ​រំពារ​​ជិត​​៤០​០​០​នាក់​​​​​​ដង្ហែ​​​ក្បួន​ឃោសនា​រកសំឡេង​ឆ្នោត​​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ​៖ ​​សមាជិក​ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជាឃុំសំបួ​រមាស​​ និង​ឃុំ​ស្វាយរំពារ​ ស្រុកមុខកំពូល​ ប្រមាណ​ជិត​៤០០០នាក់ ដឹក​នាំ​ដោយលោក​សំ ​ព្រហ្ម​នា​ អនុ​ប្រធានទី១ គណៈអចិន្ត្រៃ​យ៍​គណៈពង្រឹង​មូល​ដ្ឋាន​ស្រុក​​មុខកំពូល​ និង​មាន​ការ​ចូល​រួម​ពីលោកគ្រី​ ទូ​ច​ ប្រធាន​គណៈពង្រឹង​ឃុំ​សំ​បួរ​មាស​ លោកឆេង គឹម​ស៊ុន

ខេត្ត​កណ្តាល​ ​៖ ​​សមាជិក​ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជាឃុំសំបួ​រមាស​​ និង​ឃុំ​ស្វាយរំពារ​ ស្រុកមុខកំពូល​ ប្រមាណ​ជិត​៤០០០នាក់ ដឹក​នាំ​ដោយលោក​សំ ​ព្រហ្ម​នា​ អនុ​ប្រធានទី១ គណៈអចិន្ត្រៃ​យ៍​គណៈពង្រឹង​មូល​ដ្ឋាន​ស្រុក​​មុខកំពូល​ និង​មាន​ការ​ចូល​រួម​ពីលោកគ្រី​ ទូ​ច​ ប្រធាន​គណៈពង្រឹង​ឃុំ​សំ​បួរ​មាស​ លោកឆេង គឹម​ស៊ុន​ ប្រធានគណៈពង្រឹង​ឃុំ​ស្វាយរំពារ លោក​ឧកញ៉ាផែ​ ហុកឈួន លោក​ឧកញ៉ា​ថុង​ អ៊ុយ​ប៉ាង លោក ជា សា​រិទ្ធ លោក​សៀន សុខា ព្រមទាំងអស់​លោក លោក​ស្រី​ ក្រុមការងា​រ​ចុះ​ជួយ​ស្រុក​មុខ​កំ​ពូល​ទាំង​អស់​​ នៅ​ពឹ្រក​ថ្ងៃទី​២៧ មិថុនា ២០១៣ បាន​បើ​ក​យុទ្ធនា​ការ​ឃោសនា​រក​សំ​ឡេង​ឆ្នោត​ថ្ងៃដំបូង​របស់​ខ្លួន ។

ក្នុងយុទ្ធនាការ​ឃោសនារក​សំ​ឡេង​​ឆ្នោត​នេះ​ គេ​សង្កេត​ឃើញ​មាន​រថ​យន្ត ម៉ូតូជាច្រើនគ្រឿង​ អម​ដោយ​ បដា ទង់​ជាតិ ពាក្យស្លោក​កាន់​គ្រប់​ដៃ​ ស្រែក​កង​រំពង​ យ៉ាង​អធិក​អធមដោយ​មិនមាន​បាតុហេតុ​អ្វី​កើតឡើង​នោះទេ តែ​អ្វី​ដែល​គេ​កត់​សម្គាល់​គឺ​​ឃើញ​មានតែ​ក្បួនគណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ​  ដោយឡែក​គណ​បក្ស​ផ្សេង​ពុំឃើញហែ​​ក្បួន​នោះ​​ឡើយ ។