រាជធានីភ្នំពេញ ៖ បន្ទប់ជួលស្ថិតនៅផ្ទះលេខ 150E1 តាមបណ្តោយផ្លូវលេខ៦៣ ប្លុកយ៉ាំងចូវ ជិតផ្សារស៊ីឡឹប ក្រុមទី២៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីទុស្សេខ្សែកង្ហារបឺតខ្យល់ដាក់នៅជាប់នឹងពិដាន បណ្តាលឱ្យឆេះពិតានហុយទ្រលោមទាំងយប់ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មិថុនា ។
ម្ចាស់ផ្ទះឈ្មោះ រស់ ថាវី ភេទស្រី អាយុ៦៦ឆ្នាំបានឱ្យដឹងថា បន្ទាប់ពីមានការទុស្សេឆេះហុយផ្សែងឃ្មួលខ្មាញ់នោះមក ធ្វើឱ្យផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ និងទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យ២គ្រឿងទៅបញ្ឈរទុកនៅមុខផ្ទះកើតហេតុ ។ ប៉ុន្តែមិនបានបាញ់ទឹកពន្លត់ទេ ដោយសារខាងម្ចាស់ផ្ទះ និងអ្នកជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់៤បំពង់ក៏រលត់ទៅវិញ ។ក្នុងហេតុការណ៍នេះមិនបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្វីជាដុំកំភួននោះទេ ៕
ចែករំលែកព័តមាននេះ