ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​បោះឆ្នោតចំនួន​ ១៩០០៩ ​នឹងត្រូវបានដាក់ពង្រាយ​នៅទូទំាងប្រទេស

11 ឆ្នាំ មុន

ការិយាល័យបោះឆ្នោត​ចំនួន១៩០០៩ ​ស្ថិតនៅក្នុងឃុំ-សង្កាត់ទំាង១៦៣៣ ​ទូទំាងប្រទេសកម្ពុជា​នឹងត្រូវដាក់ពង្រាយ​ក្នុងការ​បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត​នីតិកាលទី៥​នៅថ្ងៃទី២៨ ​កក្កដា ២០១៣ខាងមុខ​ ។

តួលេខនេះ ​ត្រូវបានបង្ហាញឡើង​នៅព្រឹកថ្ងៃទី២៧ ​មិថុនា​ ២០១៣នេះ ​នៅក្នុងកិច្ចប្រជុំរវាង​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គជប) ​ជាមួយតំណាងគណបក្ស​

ការិយាល័យបោះឆ្នោត​ចំនួន១៩០០៩ ​ស្ថិតនៅក្នុងឃុំ-សង្កាត់ទំាង១៦៣៣ ​ទូទំាងប្រទេសកម្ពុជា​នឹងត្រូវដាក់ពង្រាយ​ក្នុងការ​បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត​នីតិកាលទី៥​នៅថ្ងៃទី២៨ ​កក្កដា ២០១៣ខាងមុខ​ ។

តួលេខនេះ ​ត្រូវបានបង្ហាញឡើង​នៅព្រឹកថ្ងៃទី២៧ ​មិថុនា​ ២០១៣នេះ ​នៅក្នុងកិច្ចប្រជុំរវាង​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គជប) ​ជាមួយតំណាងគណបក្ស​នយោយទំាង៨​ សង្គមស៊ីវិល ​និង អ្នកសង្កេតការណ៏ជាតិ-អន្តរជាតិ​ នៅទីស្នាក់ការកណ្តាល គជប ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ ។

បើតាមលោក ​មាន សទិ សមាជិកគជប​ ដែលជាអធិបតី​ក្នុងពិធីនោះបានឲ្យដឹងដែរថា​ ការចែកប័ណ្ណព័ត៌មាន​សម្រាប់អ្នកបោះឆ្នោ​តដែលមានសរុបទំាងអស់​៩.៦៧៥.៤៥៣ មកដល់ថ្ងៃទី២៦មិថុនា​ គជប ចែកបានចំនួន ​៨.១៣២.៦៨០ ​ស្មើនឹង៨៤.០៥% ​នៅសល់ ១៥៤២៧៧៣ ប័ណ្ណ ៕